ព័ត៌មានក្នុងស្រុក
ទុនវិនិយោគសំណង់កើនឡើងជាង៣ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩
ទុនវិនិយោគសំណង់បានកើនឡើងជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ ដែលបាននាំមុខដោយគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយ...
អានបន្ថែមតម្លៃដីធ្លីនៅតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងខ្ពស់ជាងគេ
តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៩០ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ នោះគឺសង្កាត់ ៣ និងជាង ៦៤.៥ភាគរយសម្រាប់សង្កាត់ ១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យ Key Real Estate កាលពីពេលថ្មីៗនេះ។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងខេត្តព្រះសីហនុ តម្លៃដីធ្លីក្នុងសង្កាត់៣បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ បើធៀបទ...
អានបន្ថែមហ្សប ហៅស៍ តម្លៃសមរម្យ, បញ្ចុះតម្លៃ ៧ ភាគរយ ហើយបានបណ្ណទឹកប្រាក់ ១.០០០ដុល្លារ ទៀតពី ជីប ម៉ុង លែន!
ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី ២០-២១ ខែ កក្តដា ឆ្នាំ ២០១៩ នេះ ជាមួយនឹងការបញ្ចុះតម្លៃ ៧ភាគរយ ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់១០០០ដុល្លារអាមេរិកបន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ ២ ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទ...
អានបន្ថែមក្រុមហ៊ុនសាងសង់ចិនបញ្ចប់ការប្រឹក្សាហិរញ្ញវត្ថុគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ក្រុមហ៊ុនសារជីវកម្មផ្លូវថ្នល់និងស្ពានចិន (CRBC) បានបញ្ចប់ការប្រឹក្សាផ្នែកច្បាប់លើហិរញ្ញវត្ថុ គម្រោងផ្លូវល្ពឿនលឿនតម្លៃ ១.៨ ពានន់លានដុល្លារអាមេរិកនៅប្រទេសកម្ពុជា។ ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីគម្រោងស្ថាបនា ផ្លូវល្បឿនលឿន ភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ផ្តើមការដ្ឋានកាលពីខែមីនាកន្លងទៅនេះ។ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ Hunton Andrews Kurth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិ...
អានបន្ថែមហ៊ីប៉ូតែក៖ ការដាក់បន្ទុកទៅលើអចលនទ្រព្យគឺជាវិធីដែលប្រើប្រាស់ទូទៅនៅកម្ពុជា
អត្ថបទ៖ Sciaroni & Associates / ប្រែសម្រួលមិនផ្លូវការដោយ៖ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ចាប់តាំងពីការដាក់បញ្ចូលក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០០៧ មក ហ៊ីប៉ូតែកត្រូវបានស្គាល់ថាជាវិធីដាក់បន្ទុកលើអចលនទ្រព្យដែលបានប្រើប្រាស់ទូទៅសម្រាប់ធានានូវការគោរពកាតព្វកិច្ចរបស់អ្នកជាប់បំណុល។ អត្ថបទសង្ខេបនេះ នឹងបង្ហាញពីទិដ្ឋភាពទូទៅនៃហ៊ីប៉ូតែក អំពីគុណសម្បត្តិរបស់វា ក៏ដូចជា វិធីដើម្បីធ្វើឱ្យ...
អានបន្ថែមតើនិន្នាការថ្មីនៃការអភិវឌ្ឍន៍ខុនដូនៅកម្ពុជានឹងជួយអ្វីខ្លះដល់ទីផ្សារក្នុងពេលបច្នុប្បន្ននេះ?
និន្នាការនៃការអភិវឌ្ឍន៍ខុនដូនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន បាននិងកំពុងផ្លាស់ប្តូរទៅរកទីផ្សារតម្លៃសមរម្យក្រោយពីការចំណេញពីការវិនិយោគដោយការដាក់ខុនដូជួលត្រឡប់ទៅវិញសម្រាប់ទីផ្សារតម្លៃខ្ពស់មានការធ្លាក់ចុះ ហើយថាតើការប្រែប្រួលនេះមានន័យយ៉ាងណាសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន។ យោងតាមរបាយការណ៍របស់ភ្នាក់ងារចលនទ្រព្យអន្តរជាតិ CBRE Cambodia ស្តីអំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញសម្រាប់ត្រី...
អានបន្ថែមរដ្ឋាភិបាលឥណ្ឌូនេស៊ីបង្កើនកម្រិតបង់ពន្ធដំបូងលើអចលនទ្រព្យប្រណីត
រូបភាពដោយ Facts of Indonesia នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញវិស័យអចលនទ្រព្យ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងបង្កើនកម្រិតបង់ពន្ធដំបូងលើការលក់អចលនទ្រព្យលំនៅដ្ឋានប្រណិត។ ក្នុងការប្រែក្រឡាស់គោលនយោបាយនាពេលថ្មីៗនេះ ការយកពន្ធ២០ ភាគរយ នឹងត្រូវអនុវត្តចំពោះអ្នកទិញលំនៅដ្ឋានដែលមានតម្លៃ ២,១ លានដុល្លារអាមេរិក ឬច្រើនជាងនេះ ដែលនេះគឺខុសពីគោលនយោបាយលំនៅដ្ឋានដែលបានបង្កើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែល...
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យយក្សចិននឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលក្នុងតំបន់អាស៊ីអាគ្នេយ៍
រូបភាពដោយ Prince Real Estate Group (Cambodia) ក្រោយពីមានវត្តមានក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនវិនិយោគលើពហុវិស័យមកពីប្រទេសចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសថានឹងយកកម្ពុជាជាតំបន់យុទ្ធសាស្ត្រគោលរបស់ខ្លួនក្នុងការសម្រេចមហិច្ឆតាក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបញ្ជាក់ខាងលើ គឺធ្វើឡើងកាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៩ ក្នុងពេលដែលក្រុមហ៊ុ...
អានបន្ថែមក្រុមហ៊ុនស្វីសគ្រោងនឹងបោះទុន៤០លានដុល្លារអាមេរិកអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា
ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងតម្រូវការផ្នែកវិស័យសុខាភិបាល ក្រុមហ៊ុនធំៗរបស់ប្រទេសស្វីសមួយចំនួន បានបង្ហាញគម្រោងក្នុងការបោះទុនវិនិយោគអភិវឌ្ឍមន្ទីរពេទ្យថ្មីនៅកម្ពុជា ក្នុងជំនួបពិភាក្សារវាងតំណាងក្រុមហ៊ុន និងថ្នាក់ដឹកនាំកម្ពុជានៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស។ តាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន តំណាងក្រុមហ៊ុនអន្តរជាតិស្វីសចំនួន៦ក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍ល...
អានបន្ថែមក្រុមហ៊ុន ASEAN Realtor Inc.នឹងផ្តល់ជូនជីវិតរស់នៅបែបថ្មីជាមួយនឹងគម្រោងរំដួលអេកូរីហ្សតក្នុងខេត្តកំពត
រូបភាពដោយ ASEAN Realtor Inc. ដើម្បីឆ្លើយតបទៅនឹងតម្រូវការកន្លែងសម្រាប់សំរាកលំហែកាយ និងបន្ថួរអារម្មណ៍របស់អ្នកមានប្រាក់ចំណូលខ្ពស់នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើននេះ ក្រុមហ៊ុនអចលនទ្រព្យ ASEAN Realtor Inc. នឹងផ្តល់ជូននូវជីវិតរស់នៅបែបថ្មីជាមួយនឹងគម្រោងផ្ទះលំហែកាយ រំដួលអេកូរីហ្សត ដែលមានទីតាំងស្ថិតក្នុងខេត្តកំពត។ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កញ្ញា ខាត់ លក្ខិណា បានជួបពិភា...
អានបន្ថែម