ព័ត៌មានក្នុងស្រុក
ជប៉ុនផ្តល់ជំនួយ២៥លានដុល្លារសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅជើងឯក
រូបភាពដោយ pixabay.com រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA បានសម្រេចជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ដល់កម្ពុជាស្ថិតក្នុងភាគខាងត្បូងនៃរាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩។ យោងតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ កិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងតំណាង JICA បានសម្រេច«សាង...
អានបន្ថែមក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍នៅតំបន់ឬស្សីកែវ
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល កាលពីថ្ងៃទី ២៦ ខែមេសា បានបើកការដ្ឋានសាងសង់ផ្សារទំនើបបែបសហគមន៍របស់ខ្លួនមួយទៀតហើយ មានទីតាំងស្ថិតនៅតំបន់ឬស្សីកែវ។ «ផ្សារទំនើប ជីប ម៉ុង ៥៩៨» ដែលមាន កម្ពស់ ៥ ជាន់នេះ គឺស្ថិតក្នុងគម្រោងលំនៅដ្ឋាន ផាក លែន ៥៩៨ តាមបណ្តោយផ្លូវជាសុផារ៉ា ហើយមានទំហំផ្ទៃក្រឡាប្រមាណជា ១១០០០ ម៉ែត្រការ៉េ និងចំណតរថយន្តដែលអាចផ្ទុករថយន្តបាន១៣៣ គ្រឿង។ ផ្សារទំនើបនេះ នឹងប...
អានបន្ថែមអ្នកជំនាញប្រមូលផ្តុំគ្នាពិភាក្សាអំពីវិស័យវាយតម្លៃអចលនទ្រព្យនិងធនាគារ
អ្នកជំនាញផ្នែកអចលនទ្រព្យព្រមទាំងតំណាងធនាគារនានានៅកម្ពុជាបានជួបពិភាក្សាគ្នាស្តីអំពីសេវាកម្មវាយតម្លៃអចលនវត្ថុ និងតួនាទីរបស់ធនាគារក្នុងការជួយអភិវឌ្ឍវិស័យអចលនទ្រព្យ។ កាលពីល្ងាចថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodia បានរៀបចំកម្មវិធី «Supplier & Clients’s Day» នៅឯសណ្ឋាគារ Himawari Hotel ដើម្បីចែករំលែកព័ត៌មានរវាងគ្នានឹងគ្នាក៏ដូចជាប្រកាសសេ...
អានបន្ថែមតើត្រូវធ្វើបែបមិចដើម្បីកុំឲ្យបន្ទប់ក្រោមដីយើងមានការជ្រាបទឹក?
រូបភាពដោយ Sika Cambodia បច្ចុប្បន្ន ការលេចជ្រាបទឹកនៃសំណង់ជាន់ក្រោមដីគឺជាការព្រួយបារម្ភមួយសម្រាប់ម្ចាស់អគារ និងអ្នកគ្រប់គ្រងអគារទូទាំងតំបន់អាស៊ី។ តាមរយៈក្រុមហ៊ុន ស៊ីកា ខេមបូឌា បានផ្តល់ជូននូវកញ្ចប់ពេញលេញមួយ ដែលរួមមានកៅស៊ូការពារជម្រាបទឹក ការភ្ជាប់មុខតំណ ការសម្អាត់ផ្ទៃខាងក្នុង និងដំណោះស្រាយមួយចំនួនទៀតទៅតាមស្តង់ដារ ដែលអនុវត្តសម្រាប់គ្រប់ប្រភេទនៃសំណង់យ៉ាងហ្មត់ចត់ទៅតាមលក្ខខណ្ឌនៃគម្រោង។ ការរួមបញ្ចូល...
អានបន្ថែមក្រសួងផ្តើមសិក្សាផែនការមេអភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹក
រូបភាពដោយ MPWT ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យក្រុមជំនាញកំពង់ផែមកពីប្រទេសចិន ចាប់ផ្តើមសិក្សាផែនការមេ អភិវឌ្ឍកំពង់ផែ និងការតភ្ជាប់ផ្លូវទឹកនៅកម្ពុជា។ អ្នកជំនាញកំពង់ផែ មកពីក្រុមហ៊ុន China Merchants Port មានទីតាំងស្ថិតនៅក្នុងទីក្រុង Shenzhen ដែលជាកំពង់ផែធំជាងគេទី២ នៅប្រទេសចិន និងជាកំពង់ផែធំជាងគេទី៣នៅលើពិភពលោក នឹងបញ្ចប់ការសិក្សាររបស់ខ្លួនក្នុងរយៈពេលបីខែ។ នៅក្នុងជំនួបជាមួយលោក Jiang ...
អានបន្ថែមដំណោះស្រាយលូដ៏ជោគជ័យមាននៅ PT Calvary Abadi
ក្រុមហ៊ុនឥណ្ឌូនេស៊ី PT. Calvary Abadi បានប្រើប្រាស់ម៉ាស៊ីនផលិតលូបេតុងឈ្មោះថា Souveraen ដែលផលិតដោយ BFS Betonfertigteilsysteme ពីប្រទេសអាល្លឺម៉ង់អស់រយៈពេលជិតពីរឆ្នាំមកហើយ។ ការវិនិយោគខាងលើនេះ គឺពិតជាសក័្តសម ហើយក្រុមហ៊ុន Calvary គឺលើសពីពេញចិត្តជាមួយនឹងដំណោះស្រាយឧស្សាហកម្មមួយនេះ។ ក្រុមហ៊ុន PT. Calvary Abadi បានវិនិយោគពេលវេលា និងការពិគ្រោះយោបល់យ៉ាងច្រើនពីភ្នាក់ងារ BFS Betonfertigteilsysteme GmbH និង ...
អានបន្ថែមមន្ត្រីនាំពាក្យ៖ ផ្លូវជាតិលេខ២នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ
បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំមក ការស្ថាបនាពង្រីកផ្លូវជាតិលេខ២ ក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមទូរសព័្ទកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ា ស៊ឹម សុរិយា បានឲ្យដឹងថា និតិវិធីនៃគម្រោ...
អានបន្ថែមទុនវិនិយោគមួយចំនួនធំពីបរទេសផ្តោតខ្លាំងទៅលើវិស័យសំណង់
ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនកើនឡើង ស្មើនឹង១៣,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ២០១៨ ហើយជាងពាក់កណ្តាលនៃទុនវិនិយោគផ្ទាល់ពីបរទេស មានប្រភពពីប្រទេសចិន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ខែមេសា បង្ហាញថា ជាងពាក់កណ្តាលនៃការហូរចូលទុនពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន ហើយត្រូវបានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជ...
អានបន្ថែមរដ្ឋាភិបាលនឹងដាក់ចេញប្លង់មេអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់លំហែកាយកម្រិតខ្ពស់នៅចុងឆ្នាំ២០១៩នេះ
រូបភាពដោយ ត្រាំ លីរតនៈ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំប្លង់មេសម្រាប់អភិវឌ្ឍខេត្តកែបឲ្យទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» ដោយគ្រោងនឹងចេញសេចក្តីព្រាងផែនការនៅចុងឆ្នាំ២០១៩ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមទូរសព្ទ័កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសិក...
អានបន្ថែមកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនទៅជាតំបន់សម្រាប់ទំនិញឆ្លងកាត់
រូបភាពដោយ MPWT រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវមហិច្ឆិតាប្រែក្លាយខ្លួនទៅជាកន្លែងឡូជីស្ទឺកស្តុកទុក ទំនិញ និងឆ្លងកាត់ទំនិញរវាងប្រទេសអាស៊ាន ជាពិសេស ប្រទេសវៀតណាម និងថៃ តាមរយៈការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័នដឹកជញ្ជូនរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដើម្បីប្រែក្លាយជាឡូជីស្ទឹកតំបន់បាន កម្ពុជាត្រូវតែស្តារ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាដឹកជញ្ជូនរ...
អានបន្ថែម