ព័ត៌មានក្នុងស្រុក
ផ្លូវដែកកម្ពុជាថៃ តភ្ជាប់ជាផ្លូវការហើយ
ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃបានរួមគ្នាចូលរួមសម្ភោធជាផ្លូវការនៃការតភ្ជាប់ផ្លូវដែក និងស្ពានមិត្តភាពស្ទឹងបត់-បានណុងអៀងនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៩ ដែលសម្មិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ប្រយុទ្ធ ចាន់ អូចា បានសម្ពោធរួមគ្នា ស្ពានមិត្តភាពឆ្លងព្រំដែន ...
អានបន្ថែមថៃឲ្យកម្ពុជាខ្ចីថវិកាជាង២៦លានដុល្លារដើម្បីអភិវឌ្ឍច្រកព្រំដែនស្ទឹងបត់-បានណងអៀន
រូបភាពដោយ Facebook Page MPWT ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ប្រទេសថៃបានផ្តល់ថវិកាកម្ចីដល់កម្ពុជាប្រមាណជាង២៦លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀននៃខេត្តបន្ទាយមានជ័យ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានស...
អានបន្ថែមអ្នកជំនាញ៖ ដីនៅតំបន់ផ្លូវ៦០ម៉ែត្រឡើងថ្លៃ រហូតបង្ករផលលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន
ការអភិវឌ្ឍន៍យ៉ាងកុះករនៅតាមតំបន់ផ្លូវ៦០ម៉ែត្រនៃភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះមានការឡើងថ្លៃយ៉ាងគំហុក ដែលនេះបានធ្វើឲ្យមានការលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំកាលពីដើមខែមេសា កន្លងទៅនេះអ្នកនាង អាន សុធីតា ប្រធានភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឲ្យដឹងថា ...
អានបន្ថែមអាកាសចរសុីវិល៖ កាលបរិច្ចេទនៃការបញ្ចប់ការសាងសង់ព្រលានយន្តហោះ២នៅកោះកុងនៅមិនទាន់អាចកំណត់ទេ
រដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង នៅមិនទាន់អាចកំណត់ថ្ងៃបញ្ចប់ការសាងសង់នៅឡើយទេ ខណៈការស្តារឡើងវិញនៃអាកាសយានដ្ឋានកោះកុង សម្រាប់អាកាសចរណ៍ក្នុងស្រុក មិនទាន់មានដំណើរការ។ លោក ជា អូន រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការអភិវឌ្ឍន៍នៃគម្រោងសាងសង់អាកាសយានដ្ឋានតារាសាគរ ស្ថិតនៅក្នុងដំណាក់កាល រៀបចំនៅឡើយទេ។ ...
អានបន្ថែមពន្ធដារត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធអចលនទ្រព្យដែលនឹងត្រូវចាប់ផ្តើមក្នុងខែកក្កដា
អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈការរៀបចំសិក្ខាសិលាផ្សព្វផ្សាយជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ។ ការត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រានេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ២២ ខែមី...
អានបន្ថែមរបាយការណ៍៖ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញមានការរាំងស្ទះក្នុងឆ្នាំ ២០១៩
ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញហើយបានបង្ហាញថាការផ្គត់ផ្គង់ផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០១៩ ។ CBRE បានគូសបង្ហាញថា ការផ្គត់ផ្គង់ការផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះដោយសារការពន្យារពេលបញ្ចប់ដល់ពាក់កណ្តាលឆ្នាំ២០១៩របស់គម្រោងចំនួន ២ ដែលនេះធ្វើឲ្យមានកាត់បន្ថយការផ្គត...
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារនៅខេត្តត្បូងឃ្មុំ
រូបភាពដោយ thewriterpreneur.com ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ បានអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារអាមេរិកស្ថិតក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការចុះផ្សាយរបស់ CDC ផ្ទាល់។ ការអនុម័តខាងលើនេះ គឺសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Kim Pich Development Co.,Ltd ដែលរួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបវាយកូនហ្គោល បឹង...
អានបន្ថែមគម្រោងខុនដូតម្លៃមធ្យមកំពុងដឹកនាំទីផ្សារខុនដូនៅរាជធានីភ្នំពេញ
ជាមួយនឹងទុនវិនិយោគសំណង់កើនឡើងប្រមាណជា ១.៨ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូមានការកើនឡើងជាង ៧ ភាគរយ ដែលការកើនឡើងនេះ គឺត្រូវបានដឹកនាំដោយគម្រោងខុនដូតម្លៃមធ្យម។ នេះបើយោងតាមរបាយការណ៍ ប្រចាំត្រីមាសទី ១ ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ ។ របាយការណ៍ CBRE Cambodia បានឲ្យដឹងថា គម្រោងខុនដូថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការស...
អានបន្ថែមខណ្ឌសែនសុខមានគម្រោងបុរីច្រើនជាងគេស្របពេលខណ្ឌជ្រោយចង្វារកំពុងទាក់ទាញខ្លាំង
ក្នុងចំណោមខណ្ឌទាំង១២នៅរាជធានីភ្នំពេញ ខណ្ឌដែលមានគម្រោងលំនៅដ្ឋានច្រើនជាងគេគឺស្ថិតក្នុងខណ្ឌសែនសុខ ស្របពេលដែលខណ្ឌជ្រោយចង្វារក៏កំពុងមានការទាក់ទាញខ្លាំងណាស់ដែរ នេះបើយោងតាមរបាយការណ៍ ប្រចាំត្រីមាសទី ១ ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ ។ ក្នុងចំណោមវិស័យទាំង៤ដែលក្រុមហ៊ុន CBRE Cambodia បានធ្វើការសិក្សា វិស័យដែលមានលំនៅដ្ឋានបូករួមទាំងដី (landed property)...
អានបន្ថែមក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្ត្រសម្រាប់គម្រោងតារាសាគរ
ក្រុមហ៊ុន ZHENG HENG (ខេមបូឌា) ដែលជាក្រុមហ៊ុនមគ្គុទ្ទេសក៍សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-កម្ពុជា និងជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងទេសចរណ៍ និងរមណីយដ្ឋានតារាសាគរនៅកម្ពុជា ដែលវាជាគម្រោងមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ ‹‹ខ្សែក្រវាត់ និងផ្លូវ›› បានប្រារព្ធពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុន Cushman & Wakefield ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំងបួ...
អានបន្ថែម