ព័ត៌មានក្នុងស្រុក
បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!
គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមី...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម
នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្...
អានបន្ថែមរយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ
ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណ...
អានបន្ថែមឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤
នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារមានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-ស...
អានបន្ថែមត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%
របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥% នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។ ដោយឡែក ឥណទានផ្តល់ដោយគ្រឹះ...
អានបន្ថែមអាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចដកហូតដីជិត ១២០ហិកតា ពីការកាន់កាប់ខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការការពារដីព្រៃរបស់រដ្ឋ និងគោរពច្បាប់បរិស្ថាន អាជ្ញាធរខេត្តស្ទឹងត្រែង បានប្រកាសជាផ្លូវការនូវការដកហូតយកដីជិត ១២០ហិកតា មកវិញពីការកាន់កាប់ខុសច្បាប់។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការចេញដីកាលេខ ០០៨/២៥ ដ.ក ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នាពេលថ្មីៗនេះ។ ដីកានេះរៀបរាប់លម្អិតពីការដកហូតយកដីចំនួន២កន្លែង មានទំហំ ១១៩,២៤ ហិកតា ដែលបានរងនូវការកា...
អានបន្ថែមឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥៥ពាន់លាន កើនឡើងគួរឱ្យកត់សម្គាល់
ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ៥៥ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចេញ-នាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបង្ហាញពីគន្លងនៃកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រភពដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា មានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នា...
អានបន្ថែមកម្ពុជា-ជប៉ុន សហការគ្នាបង្កើតកន្លែងកែច្នៃសំណល់សង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍
ស្ថិតក្នុងចលនានៃការបំផុសគំនិតក្នុងគោលបំណងប្រែក្លាយសំណល់សង្រ្គាមទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម កម្ពុជាបានចាប់ដៃជាមួយ ជប៉ុនដើម្បីបង្កើតកន្លែងកែច្នៃសំណល់សល់ពីសង្គ្រាមដែលជាការត្រួសត្រាយសម្រាប់សិប្បកម្មវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ គំនិតផ្តួចផ្ដើមនេះ ត្រូវបានធ្វើឡើងរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជប៉ុន On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ...
អានបន្ថែមរួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ
ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញនេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ - ប័ណ្ណទឹកប្រា...
អានបន្ថែម