បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!

គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។
ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។

ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត (ភូមិមរកត)

ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

សូមទស្សនាជាវីដេអូនៅទីនេះ! 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារ Showroom ទំនើបប្រណីតសាងសង់រួចរាល់ សម្រាប់ជួលក្នុងគម្រោង TIA CITY  លើផ្លូវ 60 ម៉ែត្រ ជិតព្រលានយន្តហោះថ្មី

អគារ Showroom សាងសងរួចរាល់ នៅសល់តែ 2 អគារទៀតប៉ុណ្ណោះ ដែ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]