ព័ត៌មានក្នុងស្រុក
រយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣
ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេ...
អានបន្ថែមកម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា លឹម ហេង ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា ទទួលបានជួបពិភាក្សាគ្នាជាមួយ សមាគមធុរកិច្ចកម្ពុជា វៀតណាម ដែលដឹ...
អានបន្ថែម២ខែ ដើមឆ្នំា២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១១លានដុល្លារ កើន ៥២%
រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥២,០៩ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.៧៣៦.៦២១ដុល...
អានបន្ថែមភាពជាដៃគូកម្ពុជាថៃទប់ស្កាត់ភ្លើងឆេះព្រៃបោះជំហានមួយកម្រិតទៀត ក្រោយរៀបចំបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline
កម្ពុជានិងថៃបានចាប់ដៃគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីអនុវត្តបេសកកម្មទប់ស្កាត់ភ្លើងឆេះព្រៃរួមគ្នា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ ជាការឆ្លើយតបទៅនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងជាសញ្ញាណបញ្ជាក់ពីតម្រូវការបន្ទាន់ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន...
អានបន្ថែមរយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវ...
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន”
ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal ។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខារត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។ LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីៗ ដែលទើបនឹងនាំចូលមកទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុ...
អានបន្ថែមប្រទេសកម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី
កម្ពុជា បានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយ World Travel Awards ជាកម្មវិធីមួយបង្កើតឡើងសម្រាប់វាយតម្លៃផ្តល់រង្វាន់សម្រាប់វិស័យដំណើរកម្សាន្តជុំវិញពិភពលោក ដែលផ្តល់ជូនលើវិស័យទេសចរណ៍ សេវាជើងហោះហើរ សណ្ឋាគារ និងបដិសណ្ឋាកិច្ចជាដើម។ តាមការវាយតម្លៃរបស់ World Tra...
អានបន្ថែមសូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា
សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោង...
អានបន្ថែមរដ្ឋបញ្ចេញកញ្ចប់ថវិកាជាង ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤
រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ...
អានបន្ថែមឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ
ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។ ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីទទួលបានការផ្ដល់ជូ...
អានបន្ថែម