រយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%

ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។

ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express,  ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard,  ក្រុមហ៊ុន Meta, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Philip Morris International, ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Roche, ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa។

ក្រៅពីនេះ ក្នុងឱកាសនេះផងដែរ ភាគីកម្ពុជា​បានជម្រាបជូនដល់ធុរជនអាមេរិកអំពីគោលនយោបាយគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]