ព័ត៌មានក្នុងស្រុក
កម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ
ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយ CIR នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើ...
អានបន្ថែមសម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភា...
អានបន្ថែមធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?
ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការ...
អានបន្ថែមអ្នកជំនាញបង្ហាញពីការិយាល័យសម័យថ្មីដែលផ្តោតលើកន្លែងធ្វើការ របៀបរស់នៅ និងអភិបាលកិច្ច ESG បញ្ចូលគ្នា
CBRE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយដែលមានឈ្មោះថា "ការបើកបង្ហាញអំពីការិយាល័យនៃសតវត្សទី២១៖ផ្លាស់ប្តូរអនាគតនៃរបៀបរបបធ្វើការ រស់នៅ និងអភិបាលសង្គមបរិស្ថាន” (Unveiling the Office of the 21st Century: Shaping the Future of Work, Lifestyle, and ESG)" នៅ ATOM ក្នុងអគារវឌ្ឍនៈថោវើល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបេសកកម្មចម...
អានបន្ថែមមកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្ប...
អានបន្ថែមរដ្ឋគ្រោងបោះមូលបត្រ ១៨០លានដុល្លារ បន្ថែម ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ
រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារបន្ថែមទៀត នៅឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបតិ្ដនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបោះផ្សាយនេះ ដើម្បីសងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោង...
អានបន្ថែមរយៈពេល១០ខែ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១០ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣១២,៣៥ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ដុ...
អានបន្ថែមទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣-២០២៤៖ ខណៈការព្យាករសេដ្ឋកិច្ចកើនឡើង តែ ADB មើលឃើញថាយឺតជាងការរំពឹងទុក
យោងតាមរបាយការណ៍ថ្មីៗរបស់ស្ថាប័នហិរញ្ញវត្ថុកំពូលៗរបស់ពិភពលោករួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាមានអត្រាខុសគ្នាបន្តិចរវាងស្ថាប័នទាំងនេះក៏ដោយ។ ប៉ុន្តែចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះ គឺហេតុអ្វីបានជាការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្...
អានបន្ថែមរដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្...
អានបន្ថែមរដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ ...
អានបន្ថែម