រដ្ឋកាត់ដីបឹងតាមោក ១០ហិកតា ឱ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើការអភិវឌ្ឍន៍

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីចំនួន ១០ហិកតា នៃបឹងតាមោក (បឹងកប់ស្រូវ) ជូនទៅក្រុមហ៊ុនរ៉ូយាល់ គ្រុប តំណាងដោយអ្នកឧកញ៉ា គិត ម៉េង។ នេះបើតាមអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាល បានកាត់ផ្ទៃដីទំហំ ១០ហិកតា ស្ថិតនៅសង្កាត់ពន្សាង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ដីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ដី ១០ហិកតានេះ ត្រូវបានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុន រ៉ូយាល់ គ្រុប តំណាងដោយ អ្នកឧកញ៉ គិត ម៉េង ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកាត់ដីចំនួន ០៣ទីតាំង មានទំហំជាង ១៣ហិកតា នៅបឹងតាមោក (បឹងកប់ស្រូវ) ឱ្យជាកម្មសិទ្ធិជូនលោក ឡាញ់ ភារ៉ា។ (អានបន្ថែម)

នៅថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២២ រដ្ឋបានធ្វើអនុប្បយោគផ្ទៃដីជាង ៦.១ហិកតា លើបឹងតាមោកពីទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ទៅទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវបានធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់​ ផងដែរ។ (អានបន្ថែម)

ក្នុងខែតុលា ២០២១ រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគផ្ទៃបឹងតាមោក ១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌ និង ចំនួន ៤ហិកតាទៀត ឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បីសាងសង់អគារទីស្ដីការក្រសួងថ្មី។ (អានបន្ថែម និងបន្ថែម)

ជាមួយគ្នានេះ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩លើក ឬស្មើនិង ៦៨២ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និង […]

ក្រសួងដែនដីដាក់ចេញគំនិតផ្តួចផ្តើមសិក្សាគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងបឹងទន្លេសាប

កិច្ចសហការរវាងអង្គការ ACT និងក្រសួងរៀបចំដែនដី ក្នុងគោលប […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]