ក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករ​ណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ ​នេះបើតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​​​ប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និ...

អាន​បន្ថែម

រដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០­­ហិកតា ជូនវិស័យឯកជនគ្រប់គ្រង

រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ  និងប្រគល់ជូនវិស័យឯកជន។​ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។​ ...

អាន​បន្ថែម

ត្រីមាសទី២-២០២២ ចំនួនការិយាល័យ និងផ្សារលក់រាយមានការកើនឡើង ខណៈអត្រាជួលធ្លាក់ចុះខ្លាំង

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ នេះ ចំនួនការិយាល័យ និងផ្សារលក់រាយ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឡែក​អត្រា​​​តម្លៃជួលនៅបន្តធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ឆ្នាំដដែល។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia ចុះផ្សាយ​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ ចំនួនបន្ទប់ការិយាល័យ​ បានកើនឡើងប្រមាណ ៦៦,៩% នៃចំនួនសរុប ៤០០០០ ម៉ែត្រក្រឡា ដែល​រំពឹង​ថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២២នេះ។ សម្រាប់អត្រា...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ...

អាន​បន្ថែម

ក្រសួងប្រកាសឱ្យប្រើត្រាអគ្គនាយកដ្ឋានសុរិយោដី ជំនួសហត្ថលេខាលើលិខិតទាំងពីរប្រភេទនេះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ឈប់ប្រើប្រាស់លិខិត​លក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះ​ត្រាហត្ថលេខាដោយឯកឧត្តម លឹម វាន់​ កន្លងមក។ នេះបើតាមលខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី...

អាន​បន្ថែម

ឆ្នាំ២០២២ កាស៊ីណូកម្ពុជាមានចំនួន ១៤៣ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ

ឆ្នាំ២០២២ កម្ពុជាមានស៊ីណូសរុបចំនួន ១៤៣ បានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នាំ នៅនិយតករហ្គេមរបស់ប្រទេសកម្ពុជា។  នេះបើតាម GGRAsia ចុះផ្សាយកាលពីថ្ងៃទី១៤ កក្កដា ២០២២។ លោក រស់ ភិរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កន្លង​មកកម្ពុជា​មាន​កាស៊ីណូ​ដែល​មាន​អាជ្ញាប័ណ្ណ​ជាង២០០។  តែឆ្នាំ២០២២ មានកាស៊ីណូតែ ១៤៣ ប៉ុណ្ណោះដែលបានមកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណប្រចាំឆ្នា...

អាន​បន្ថែម

កម្មវិធី Cambodia My Second Home ទាញកម្ពុជាឱ្យក្លាយជាគូប្រជែងជាមួយថៃ

កម្មវិធី Cambodia My Second Home បានរុញច្រានកម្ពុជាឱ្យក្លាយជាគូប្រកួតប្រជែងជាមួយប្រទេសថៃ ដើម្បីទាក់ទាញវិនិយោគិនបរទេស តាមរយៈការអភិវឌ្ឍគម្រោង និងទិញអចលនទ្រព្យ។ នេះបើតាមសាព័ត៌មាន pattayamail ចុះផ្សាយថ្ងៃទី១២ កក្កដា ២០២២។ Cambodia My Second Home គឺមិនដូចទៅនឹងសំណើទិដ្ឋាការរយៈពេល ១០ ឆ្នាំសម្រាប់គំនិតផ្តួចផ្តើមអន្តោប្រវេសន៍ថៃថ្មីនោះទេ ព្រោះគេមិនបានចែងលម្អិតអំពីការិយាធិបតេយ្យទេ។ សម្រាប់កម្មវិធី Camb...

អាន​បន្ថែម

សម្តេចតេជោ ជំរុញឱ្យពង្រឹងគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែតនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ដាច់ស្រយាល

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និង​ក្រុម​ហ៊ុន​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានាទូទាំងប្រទេស។ ​ សម្តេចតេជោ បានថ្លែងពីបញ្ហានេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោបានលើកឡើងថា «....​ការពង្រឹងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​ដែលទៅលេង​នៅតំបន់ដាច់​ស្រយា​​​​លឆា្ងយៗ ដោយ​ចាំប...

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៦ហិកតា ​ចេញពីបឹងតាមោក ប្រគល់ឱ្យឯកជនកាន់កាប់

រដ្ឋបានធ្វើអនុប្បយោគផ្ទៃដីជាង ៦.១ហិកតា លើបឹងតាមោកពីទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ ទៅទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២២ ផ្ទៃដីទំហំ ៦១៨៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់​ ខណ្ឌព្រែកព្នៅ ត្រូវបានកាត់  និងប្រគល់ឱ្យឯកជនកាន់កាប់ នៅក្រោមការកែសម្រួលផ្ទៃបឹងតាមោក។​ ផ្ទៃដីដែលត្រូវបានធ្វើអនុប្បយោគទំហំ ៦ហិកតា នេះត្រូវបានធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់​...

អាន​បន្ថែម

ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%

ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់​ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១​។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់​អាផាត​មិនកម្រិត B (តម្លៃមធ្យម)។ ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជា...

អាន​បន្ថែម