អគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា

អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់  ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។ អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំ...

អាន​បន្ថែម

ម្ចាស់បំណុលរបស់ Evergrande ច្រានចោលផែនការពន្យារពេលសងប្រាក់ ៦៧១លានដុល្លារ

ម្ចាស់បំណុលជាច្រើនដែលជាអ្នកទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande Group របស់ចិន បាន​ធ្វើ​ការច្រានចោលផែនការពន្យារការទូទាត់សងបំណុលរបស់ក្រុមហ៊ុនមួយនេះ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤,៥​ពាន់​​​លានយ័ន ស្មើនឹង ៦៧១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Asia financial កាលពីថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២។ Evergrande បានថ្លែងការណ៍ទៅកាន់ផ្សារមូលបត្រ Shenzhen ថា ខ្លួនកំពុងចរចារជាមួយម...

អាន​បន្ថែម

សុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅ​ឧទ្យាន​ជាតិ «បូកគោ»

ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ​។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្...

អាន​បន្ថែម

រដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ

រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​ កាត់ដីទំហំ ...

អាន​បន្ថែម

ត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ

តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់​ផ្គង់​កើន​ឡើង ៣២% ​ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ ...

អាន​បន្ថែម

ចិននឹងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿងដល់កម្ពុជា

សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជ...

អាន​បន្ថែម

ត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២

ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។ ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអ...

អាន​បន្ថែម

អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ

អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយ​ដ្ឋាន​​វប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន​។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២២​។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះ​កំណត់យក​ចំណី​បឹងជុំវិញ​តំបន់​ប្រ...

អាន​បន្ថែម

អាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត

ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត...

អាន​បន្ថែម

កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​ កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណង...

អាន​បន្ថែម