ម្ចាស់បំណុលរបស់ Evergrande ច្រានចោលផែនការពន្យារពេលសងប្រាក់ ៦៧១លានដុល្លារ

ម្ចាស់បំណុលជាច្រើនដែលជាអ្នកទិញប័ណ្ណបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande Group របស់ចិន បាន​ធ្វើ​ការច្រានចោលផែនការពន្យារការទូទាត់សងបំណុលរបស់ក្រុមហ៊ុនមួយនេះ ដែលមាន​ទឹកប្រាក់​ប្រមាណ ៤,៥​ពាន់​​​លានយ័ន ស្មើនឹង ៦៧១លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Asia financial កាលពីថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២។

Evergrande បានថ្លែងការណ៍ទៅកាន់ផ្សារមូលបត្រ Shenzhen ថា ខ្លួនកំពុងចរចារជាមួយម្ចាស់បំណុលទាំងនោះ ដើម្បីឱ្យមានការព្រមព្រៀងមួយឱ្យបានកាន់តែឆាប់ បើអាចទៅរួច។

Evergrande បានឱ្យដឹងបន្ថែមទៀតថា ខ្លួនបាននឹង​កំពុងរៀបចំផែនការដោះបំណុល​ ដែលចង់​ឱ្យម្ចាស់​បំណុល​ក្រៅ​​ប្រទេ​ស ដែលខ្លួនបានជំពាក់ជិត ២៣ពាន់លានដុល្លារអាមេរិក ឱ្យជួយប្រឆាំងនឹងបណ្តឹងសុំឱ្យរំលាយក្រុមហ៊ុន នៅពេល​ដែល​បណ្តឹងនេះបានទៅដល់ដៃតុលាការនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។

ជាមួយគ្នានេះផងដែរ កាលពីសប្តាហ៍មុន Evergrande ក៏បានពិនិត្យមើលថាតើម្ចាស់បំណុលក្រៅ ប្រទេសណាមួយ នឹងមានផែនការត្រឡប់មកប្តឹងឱ្យរំលាយក្រុមហ៊ុនមហាយក្សនេះម្តងទៀត នៅទីក្រុងហុងកុង។​

យ៉ាងណាមិញ ក្រុមហ៊ុន Top Shine Global Ltd ជាអ្ន​កវិនិយោគក្នុងក្រុមហ៊ុន Evergrande ក្នុងផ្នែក Fangchebao (ជាផ្នែកលក់អចលនទ្រព្យតាមអនឡាញ និងលក់យានយន្ត) បានដាក់ពាក្យប្តឹងឱ្យរំលាយក្រុមហ៊ុន ដោយសារក្រុមហ៊ុន មិនគោរពទៅនឹងកិច្ចព្រមព្រៀង ដែលថានឹងទិញហ៊ុនពី Top Shine Global Ltd វិញ។

បើតាមប្រភពដដែលនេះ ក្រុមហ៊ុនដែលកំពុងជំពាក់គេវ័ណ្ឌកមួយនេះ ពីមុនបានជំពាក់ម្ចាស់បំណុ​លបរទេស​ប្រមាណ​​​​ ១៩ពាន់លានុដុល្លារ បានរៀបចំសងជាសាច់ប្រាក់បណ្តើរៗ ឬសងជាភាគលាភ តាមរយៈ​ផ្នែក​​សេវាកម្ម ឬផ្នែក​លក់ឡានអគ្គិសនីរបស់ខ្លួន។

ឥឡូវនេះ Evergrande កំពុងទ្រេតទ្រោតចង់ដួល ដោយសារជាប់បំណុលគេជាង​ ៣០០ពាន់លា​នដុល្លារ​អាមេរិក ហើយក្លាយជានិមិត្តរូបអាក្រក់នៃវិបត្តិវិស័យអចលនទ្រព្យរបស់ចិន ដោយសារខ្លួនបានខក​ខានមិន​បាន​សង​សំណង​ឱ្យបានទៀង​ទាត់ទៅម្ចាស់បំណុល។

ក្រឡេកងាកមកកម្ពុជាវិញ អតីតនាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានវិភាគថា ការវិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះ​មិន​មាន​កា​រវិនិយោគនៅកម្ពុជា។ ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]