ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញកសិផលកម្ពុជាចំនួន៤ប្រភេទ រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។

នេះបើតាមឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម  ក្នុងឱកាសអញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ Agro King នៅក្នុងខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. នឹងធ្វើការប្រមូលទិញកសិផលកម្ពុជាចំនួន ៤ប្រភេទ ក្នុងនោះរួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម។

ឯកឧត្តមបន្តថា ក្រុមហ៊ុននេះ គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០ម៉ឺនតោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន ២ពាន់តោន ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំឱ្យមន្ទីរកសិកម្ម ខេត្តប៉ៃលិន ផ្សព្វផ្សាយ រៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជារទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់ផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែក្នុងឆ្នាំ២០២៥នេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ច្រើនជាងទំនិញវៀតណាមនាំមកកាន់កម្ពុជា ដោយក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមមានប្រមាណ៣,៨ពាន់លានដុល្លារ និងវៀតណាមនាំមកកាន់ប្រទេសកម្ពុជាវិញប្រមាណ ៣,២ពានលានដុល្លារ។ ការនេះ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈកម្ពុជាជាប្រទេសមាននូវវត្ថុធាតុដើម ហើយវៀតណាមជាប្រទេសកែច្នៃ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]