អាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត

ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

ខេត្តទាំង៣នោះ រួមមានកំពត ត្បូងឃ្មុំ និងខេត្តតាកែវ ព្រមទាំងក្រុង-ស្រុក០៩ រួមមាន ក្រុងព្រះវិហារ ស្រុកស្រែអំបិល ស្រុកឆ្លូង ស្រុកចិត្របុរី ស្រុកចុងកាល់ ស្រុកត្បែងមានជ័យ ស្រុកឧត្តុង្គ ក្រុងសេរីសោភ័ណ្ឌ និងស្រុកមង្គលបុរី ក្រោម «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលដំបូង។

ក្នុងរយៈពេល២៦ ឆ្នាំ កន្លងមកនេះ កម្ពុជា បានបោសសម្អាតមីនបានផ្ទៃដីចំនួន ១៨៨១ គីឡូម៉ែត្រក្រឡា ដោយប្រើប្រាស់ ថវិកាអស់ប្រមាណ៧០០ លានដុល្លារអាមេរិក ដោយក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលអស់ប្រមាណ១៦០ លានដុល្លារអាមេរិក។

គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជានៅសល់ ២២ រាជធានី-ខេត្តទៀត នៅបន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១ ៦០៣,៩ ហិកតា។

ថ្មីៗនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]

សមាគមមួយចង់ពង្រឹងការងារគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា

សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃ […]

សាកលវិទ្យាល័យ Tohoku នៃប្រទេសជប៉ុន សិក្សាស្រាវជ្រាវលើការអភិវឌ្ឍប្រព័ន្ធព័ស្តុភារកម្ម និងរបៀងសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម វ៉ាស៊ឹម សុរិយា ទទួលជួបគណៈប្រតិភូជប៉ុន ដឹកនាំដោយ […]