ដំណោះស្រាយថ្មីសម្រាប់បញ្ហាជញ្ជាំងមានសំណើម និងការពារជម្រាបទឹកជញ្ជាំង ការពារពីផ្នែកខាងក្នុង ដោយមិនចាំបាច់ជួសជុលពីខាងក្រៅ

ជញ្ជាំងសើម ទឹកជ្រាប របកថ្នាំ ផ្សិត និងស្នាមអុជខ្មៅ ជាបញ្ហាទូទៅដែលម្ចាស់ផ្ទះ និងម្ចាស់អគារជាច្រើនកំពុងប្រឈម។ បញ្ហាទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពអគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់គុណភាព និងអាយុកាលសំណង់ក្នុងរយៈពេលវែងផងដែរ។

ជាទូទៅ ការដោះស្រាយបញ្ហាជម្រាបទឹកត្រូវធ្វើពីផ្នែកខាងក្រៅនៃអគារ ដើម្បីបិទប្រភពទឹកដែលជ្រាបចូលមក។ ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង ម្ចាស់ផ្ទះជាច្រើនមិនអាចចូលទៅជួសជុលជញ្ជាំងខាងក្រៅបានឡើយ។ ឧទាហរណ៍ ផ្ទះជាប់គ្នា ជញ្ជាំងជាប់ដីអ្នកជិតខាង កន្លែងចង្អៀតពិបាកចូលធ្វើការ ឬអគារដែលមានកម្ពស់ខ្ពស់ ដែលធ្វើឱ្យការជួសជុលពីខាងក្រៅមានការលំបាក ចំណាយខ្ពស់ និងប្រើពេលវេលាច្រើន។

ដោយមើលឃើញពីតម្រូវការនេះ ស៊ីកា ខេមបូឌា បាននាំយកនវានុវត្តន៍ថ្មីសម្រាប់ការការពារជម្រាបទឹក និងសំណើម គឺ Sikalastic®-215 DRYLOK® ដែលអាចលាបពីផ្នែកខាងក្នុងនៃជញ្ជាំង ដើម្បីទប់ស្កាត់បញ្ហាសំណើម និងទឹកជ្រាបយ៉ាងមានប្រសិទ្ធភាព ទោះបីមិនអាចចូលទៅជួសជុលផ្នែកខាងក្រៅអគារបានក៏ដោយ។

ហេតុអ្វីម្ចាស់ផ្ទះ និងម្ចាស់អគារត្រូវការផលិតផលនេះ?

✔️ ដោះស្រាយបញ្ហាទឹកជ្រាបពីផ្នែកខាងក្នុង
ជាជម្រើសដ៏ល្អនៅពេលមិនអាចជួសជុលជញ្ជាំងខាងក្រៅបាន។
✔️ ការពារសំណើម និងផ្សិត
ជួយទប់ស្កាត់សំណើមដែលបង្កឱ្យមានស្នាមប្រឡាក់ ការរបកថ្នាំ និងផ្សិតលើជញ្ជាំង។
✔️ ស្តារជញ្ជាំងឱ្យស្អាតដូចថ្មីឡើងវិញ
បន្ទាប់ពីការពារ អាចលាបថ្នាំតុបតែងបន្តបាន ធ្វើឱ្យជញ្ជាំងមើលទៅស្អាត និងទាក់ទាញជាងមុន។
✔️ កាត់បន្ថយចំណាយថែទាំរយៈពេលវែង
ការការពារប្រកបដោយប្រសិទ្ធភាពជួយកាត់បន្ថយការជួសជុលម្តងហើយម្តងទៀត។
✔️ ងាយស្រួលប្រើប្រាស់
អាចប្រើបានសម្រាប់ទាំងគម្រោងជួសជុល និងសំណង់ថ្មី។

សាកសមសម្រាប់

  • ជញ្ជាំងបន្ទប់ក្រោមដី (Basements)
  • ជញ្ជាំងបន្ទប់ទឹក
  • ជញ្ជាំងអាងស្តុកទឹក
  • ជញ្ជាំងដែលរងផលប៉ះពាល់ដោយសំណើម
  • តំបន់ដែលមានបញ្ហាទឹកជ្រាប និងសំណើមខ្ពស់

នវានុវត្តន៍ដែលឆ្លើយតបនឹងបញ្ហាពិតរបស់អ្នកប្រើប្រាស់

នៅក្នុងឧស្សាហកម្មសំណង់សម័យទំនើប ការជ្រើសរើសដំណោះស្រាយដែលអាចដោះស្រាយបញ្ហាបានចំគោលដៅ គឺមានសារៈសំខាន់ជាងពេលណាទាំងអស់។ Sikalastic®-215 DRYLOK® មិនត្រឹមតែជាផលិតផលការពារទឹកជ្រាបប៉ុណ្ណោះទេ ប៉ុន្តែជានវានុវត្តន៍ថ្មីដែលផ្តល់ដំណោះស្រាយសម្រាប់បញ្ហាជញ្ជាំងសើមពីផ្នែកខាងក្នុង ដែលជួយម្ចាស់ផ្ទះ និងម្ចាស់អគារសន្សំទាំងពេលវេលា ចំណាយ និងភាពស្មុគស្មាញក្នុងការជួសជុលពីផ្នែកខាងក្រៅ។

កុំឱ្យសំណើមបំផ្លាញតម្លៃ និងសោភ័ណភាពអគាររបស់អ្នក។ ជ្រើសរើសដំណោះស្រាយដែលត្រឹមត្រូវ ជាមួយ Sikalastic®-215 DRYLOK®។

FEEL THE DIFFERENCE WITH Sikalastic®-215 DRYLOK®

សម្រាប់ព័ត៌មានបន្ថែម៖
📞 023 901 450
📧 sale.kh@kh.sika.com
🌐 khm.sika.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

ស៊ីកា ខេមបូឌា ប្រកាសរៀបចំកម្មវិធីប្រកួតបិទការ៉ូ ២០២៦

ឱកាសសម្រាប់ជាងជំនាញបង្ហាញសមត្ថភាពដើម្បីឈ្នះរង្វាន់ម៉ូតូ […]

រយៈពេល៦ខែ ការ​នាំ​ចូល​សម្ភារៈសំណង់​របស់​កម្ពុជាមានការ​កើន​ឡើងរហូតដល់ ៣៥.៦%

នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មសំណង់ ប្រទេស […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និ […]