ព័ត៌មានអចលនទ្រព្យ
CBRE៖ ២០២២ ផ្ទៃក្រឡាផ្សារទំនើបនឹងកើនដល់ ១៩ម៉ឺនម៉ែត្រការ៉េ ត្រៀមប្រឈមនិន្នាការ ៣ ធំៗ
បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ នៅតែជាឧបសគ្គសម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBRE ។ ឆ្នាំ២០២២ នឹងមានផ្សារទំនើបធំៗ យ៉ាងហោច ៤ កន្លែង បើកដំណើរការ រួមមាន ផ្សារChip Mong Sen Sok ផ្សារChip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។ ផ្សារទាំងនេះនឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ ...
អានបន្ថែមCBRE ថានិន្នាការ ៤ ធំៗ នឹងកើតឡើងក្នុងទីផ្សារអចលនទ្រព្យប្រភេទលំនៅឋានឆ្នាំ២០២២
នៅឆ្នាំ ២០២២ ការផ្គត់ផ្គង់ក្នុងទីផ្សារលំនៅឋានជារួមទាំងខុនដូ និងបូរី នឹងមានតិចជាងមុន ខណៈនិន្នាការលក់ក្នុងតម្លៃប្រូម៉ូសិននឹងនៅតែបន្តពិសេសសម្រាប់ខុនដូ ទិសដៅដើម្បីលក់យូនីតដែលជាប់គាំងចេញ ក្រោយមានការធ្លាក់ចុះយ៉ាងគំហុក២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍ប្រចាំឆ្នាំរបស់ CBRE នាពេលថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកទិញផ្ទះក្នុងស្រុកក៏នឹងផ្លាស់ប្តូររសនិយម និងវិធីជ្រើសរើសលំ...
អានបន្ថែមCBRE ថាវិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជានឹងផ្លាស់ប្ដូរខ្លាំងលើ ៣ ចំណុចធំៗ
វិស័យឧស្សាហកម្ម និងភស្តុភារនៅកម្ពុជា រំពឹងថានឹងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២២ ដោយសារតែតម្លៃនៃការប្រតិបត្តិការធ្លាក់ទាបជាងមុន ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់តភ្ជាប់នានាក៏បាន និងកំពុងរីកដុះដាលឥតឈប់ឈរ។ នេះបើយោងតាមរបាយការណ៍ព្យករណ៍របស់ភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។ របាយការណ៍បានបន្ថែមថា ដោយសារតែសក្តានុពលនៃកំណើនខ្ពស់ វិស័យឧស្សាហកម្ម នឹងផ្លាស់ប្ដូរខ្លួនទៅរកភាពស៊ីជម្រៅ និងផ្ដោតលើជំនា...
អានបន្ថែមសរុបមេរៀន និងឧបសគ្គរបស់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២១ និងនិន្នាការឆ្នាំ ២០២២
សរសរដោយ អ្នកវិភាគឯករាជ្យលោក Eric Wong Chon Lap នៅទីបំផុតឆ្នាំ ២០២១ ដែលជាឆ្នាំដ៏លំបាកមួយរបស់វិស័យអលចនទ្រព្យបានបញ្ចប់ ព្រមនឹងហេតុការណ៍មិនរំពឹងទុកជាច្រើនបានកើត។ បញ្ហាចំបងដែលគ្រប់គ្នាសង្កេតឃើញគឺការដាំក្បាលចុះរបស់ទីផ្សារខុនដូ។ ក្នុងឆ្នាំ ២០២១ នេះ មិនមានការបើកលក់ខុនដូថ្មីនោះទេ ប៉ុន្តែមានគម្រោងខ្លះដែលនៅជាយក្នុងបានបើកលក់តែ ក៏មិនច្រើនដែរដូចពីមុនដែរ។ ទីផ្សារនឹងក្រុងព្រះសីហនុរងសម្ពាធខ្លាំងបំផុត ព្រោះរំ...
អានបន្ថែមCBRE ព្យាករថានឹងមានរឿងថ្មីៗ ១០យ៉ាង កើតឡើងនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងឆ្នាំ ២០២២
ភ្នាក់ងារអលចនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី២០ មករា កន្លងទៅ បានរៀបចំកម្មវិធី 'Fearless Forecast 2022: Foundations of a Tiger' ឬ ការព្យាករលើវិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ ឆ្នាំ ២០២២ ។ លោក Lawrence Lennon នាយកគ្រប់គ្រងថ្មីរបស់ បានឱ្យដឹងក្នុងការធ្វើបទបង្ហាញថា សម្រាប់ឆ្នាំ ២០២២ នឹងមាននិន្នាការថ្មីៗ ១០ចំណុចដែលនឹងកើតឡើង។ ១) បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារខុនដូកម្រិតខ្ពស់ក្នុង ២ ...
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតការកាន់កាប់ដីខុសច្បាប់ ៧៨៤ ហិកតា នៅស្រុកឱរ៉ាល់
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនទទួលស្គាល់ និងដកហូតដីកាន់កាប់ខុសច្បាស់ ២កន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ទំហំសរុប ៧៨៤ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ បើតាមដីកា០៥/២២ ដ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដីនេះស្ថិតនៅ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកមានការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ដីកានេះ បានទុករយៈពេល៣០ថ្ងៃ នៃថ្...
អានបន្ថែមឯកជននឹងវិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ ៧ នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ
រដ្ឋាភិបាលបានបើកភ្លើងខៀវឱ្យឯកជនវិនិយោគបង្កើតតំបន់អេកូទេសចរណ៍ ៧ កន្លែងនៅឧទ្យានជាតិមុនីវង្ស បូកគោ ខណៈបច្ចុប្បន្នមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន កំពុងចុះពិនិត្យ និងកំណត់ព្រំប្រទល់ដី នៅទីតាំងផ្ទាល់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានឱ្យដឹង កាលពីថ្ងៃទី១៧ ខែមករា ថា គម្រោងទាំងនេះ ជាគម្រោងខ្នាតតូចទំហំមិនលើសពី ១០ ហិកតា។ គម្រោងអភិវឌ្ឍន៍ទាំង៧ នេះ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស ប...
អានបន្ថែមអាជ្ញាធរខេត្តកោះកុងដកហូតដីកាន់កាប់ខុសច្បាប់ ១០២ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកោះកុង បានសម្រេចដកហូតដីចំនួន១០២ ហិកតា នៅក្នុងភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ពីការកាន់កាប់ខុសច្បាប់របស់ប្រជាពលរដ្ឋ មកដាក់ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ។ នេះបើតាមសេចក្តីសម្រេចលេខ០០៥/២២ ស.ស.រ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។ ការសម្រេចដកហូតនេះ ក៏បានទុកជាមោឃៈ នូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធ...
អានបន្ថែមអ្នកជំនាញថា វិស័យ២ នឹងមានសន្ទុះខ្លាំង ក្នុងឆ្នាំ ២០២២ ទោះទីផ្សារនៅមានភាពច្បាស់លាស់
លោក James Hodge នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា វិស័យឧស្សាហកម្ម នឹងដឹកជញ្ជូន នឹងមានសក្ដានុពលខ្ពស់ក្នុងឆ្នាំ ២០២២ នេះ បើធៀបនឹងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ទោះអនាគតទីផ្សារជារួមនៅមានភាពមិនច្បាស់លាស់ក្ដី។ លោកបន្តថា ដោយសារកត្តាមេរោគបំប្លែងថ្មី និងកត្តាក្រៅស្រុកផ្សេងៗទៀត ទោះកម្ពុជាបើកប្រទេសហើយក្ដី ក៏មិនធានាថាវិនិយោគិនបរទេស និងត្រឡប់មិនវិញភ្លាមៗដែរ ដូច្នេះ គ្រប់យ៉ាងគឺនៅស្រពិចស្រពិល។ ...
អានបន្ថែមអលចនទ្រព្យខេត្តព្រះសីហនុ ងើបឡើងវិញសន្សឹមៗ ទោះវិនិយោគិនបរទេសមិនទាន់មានច្រើនក្ដី
សរសរដោយអ្នកជំនាញអចលនទ្រព្យឯករាជ្យ លោក Eric Wong Chon Lap អ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា ទីផ្សារខេត្តព្រះសីហនុកំពុងងើបឡើងសន្សឹមៗវិញហើយ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ។ ទោះបីជាចំនួនអ្នកទេសចរណ៍ និងអ្នកវិនិយោគមិនទាន់មានច្រើនក្ដី តែសង្កេតឃើញថាទីផ្សារមានសកម្មភាពជាងមុន ពិសេសលើផ្នែកលំនៅឋាន។ ក្នុងអំឡុងពេលជិត ២ ឆ្នាំ កន្លងទៅ ទីផ្សារស្ងប់ស្ងាត់ខ្លាំង ដោយមានត្រឹមតែអ្នកទិញក្នុងស្រុកមួយចំ...
អានបន្ថែម