រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប ក...

អាន​បន្ថែម

អគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា

អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុ...

អាន​បន្ថែម

ការលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ ពន្យារដល់ខែធ្នូ ២០២១

រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារ មួយឆ្នាំទៀត ពោលគឺពីថ្ងៃខែមករា ឆ្នាំ ២០២១ ទៅខែធ្នូឆ្នាំ ២០២១។ បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ កន្លងមកនេះ មិនត្រឹមតែបន្តលើកលែងពន្ធទេ រដ្ឋក៏បានអំពាវនាវឱ្យម្ចាស់គម្រោងធ្វើការបញ្ចុះតម្លៃផ្ទះផងដែរ ដើម្បីធ្វើឱ្យចរន្តទិញលក់ប្រសើរជាងមុន។ ការលើកលែងពន្ធប្រថាប់...

អាន​បន្ថែម

ក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang

ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ ...

អាន​បន្ថែម

ផ្លូវ ៦០ ម៉ែត្រនឹងស្វាគមន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតក្នុងពេលឆាប់ៗនេះ

គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE ដែលមានទីតាំងនៅតំបន់សក្ដានុពលនៃផ្លូវ ៦០ ម៉ែត្រ នឹងបើកលក់ជាផ្លូវការ នៅថ្ងៃពុធ ទី២៣ ខែធ្នូនេះ ដែលនឹងរួមចំណែកធ្វើឲ្យតំបន់តាមបណ្ដោយមហាវិថីនេះ ក្លាយជាបណ្ដុំពាណិជ្ជកម្មថ្មីមួយក្នុងពេលឆាប់ៗ។ គម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥៧៤ផ្ទះ ដែលសាងសង់នៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ។ គម្រោងនេះ មានទីតាំងដ៏ល្អស្ថិតនៅលើវិថី ៦០ម៉ែត្រ ...

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យដំណើរការកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឆាប់ៗនេះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ នៅឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រួលដល់ការបង់ពន្ធអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ កាលពីថ្មីៗនេះ។ ថ្លែងនៅក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី១...

អាន​បន្ថែម

ក្រសួងនឹងរឹតបន្តឹងរបៀបប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន តាមរយៈស្ដង់ដាថ្មីចំនួន ៤

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចអនុម័តស្តង់ដារ ទាក់ទងនឹងការប្រើប្រាស់បរិក្ខាអគ្គីសនីក្នុងលំនៅដ្ឋាន ចំនួន ៤ ពីគណៈកម្មការអគ្គិសនីអន្តរជាតិ ឬ IEC មកប្រើនៅកម្ពុជា ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្កាហានិភ័យ។ នេះបើតាមកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋម...

អាន​បន្ថែម

WB ក្រើនឱ្យកម្ពុជាតាមដានហានិភ័យសេដ្ឋកិច្ច បណ្ដាលពីកំណើនហួសកម្រិតនៃវិស័យសំណង់ និងអចលនទ្រព្យ

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានស្នើឱ្យប្រទេសកម្ពុជាបន្តតាមដានយ៉ាងដិតដល់នូវហានិភ័យសេដ្ឋកិច្ច ដែលអាចបណ្តាលមកពីការឡើងហួសកម្រិតជាបន្តបន្ទាប់នៃវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការកើនឡើងជាគំហុកនៃឥណទានដែលផ្ដល់ឱ្យវិស័យទាំង២នេះ។ ការក្រើនរំលឹកនេះ ស្របពេលដែលធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ២% សម្រាប់២០២០ តែអាចនឹងកើនឡើងដល់ ៤% នៅឆ្នាំ២០២១។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម...

អាន​បន្ថែម

ប្រធានក្រុមហ៊ុនNagaCorp ៖ NagaWorld ដំណើរការដោយរលូនទោះព្រឹត្តិការណ៍កូវីដនៅមិនទាន់ស្ងប់ក្ដី

កាស៊ីណូយក្សណាហ្គាវើល នៅតែបើកដំណើរការពេញលេញជាធម្មតា ទោះបីមានការការរីករាលដាលនៃមេរោគកូវីដពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់ស្ងប់ក្ដី។ នេះបើយោងតាមលោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp។ លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ធ្នូ នេះថា ណាហ្គាវើលគឺដំណើរការពេញលេញ ហើយកាស៊ីណូរបស់លោកបានធ្វើការកែសម្រួលការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព តាមការណែនាំរបស់របស់រដ្ឋាភិបាល ដើម្ប...

អាន​បន្ថែម

វិភាគ៖ តើការទិញអចលនទ្រព្យតែងតែប្រសើរជាងការជួលមែនឬទេ?

មនុស្សភាគច្រើនតែងយល់ថាការជួលអចលនទ្រព្យ ឬជួលផ្ទះគេនៅ គឺជាការខ្ជះខ្ជាយលុយ ព្រោះត្រូវបង់ថ្លៃជួលចោលជារៀងរាល់ខែ។ ជាជាងបង់ថ្លៃជួលឱ្យទៅម្ចាស់ផ្ទះ ហេតុអ្វីមិនបង់រំលស់ទិញផ្ទះផ្ទាល់ខ្លួនវិញ ហើយទៅអនាគតនឹងនៅសល់ទ្រព្យផ្ទាល់ខ្លួន? ការលើកឡើងនេះមិនពិតទាំងស្រុងទេ ក្នុងករណីខ្លះការជួលអាចនឹងចំណេញច្រើនជាងការទិញ ក៏ថាបាន។ តើហេតុអ្វី? យោងទៅការវិភាគរបស់ក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនវិភាគ និងរៀបចំផែនការហិរញ្ញវត្ថុដ៏ល...

អាន​បន្ថែម