អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ឲ្យដំណើរការកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឆាប់ៗនេះ

អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវកម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ នៅឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសម្រួលដល់ការបង់ពន្ធអចលនទ្រព្យឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ កាលពីថ្មីៗនេះ។

ថ្លែងនៅក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថ្ងៃទី១៧ ខែធ្នូ កន្លងមកនេះ ឯកឧត្តមបានឲ្យដឹងថា ពេលនេះអគ្គនាយកដ្ឋានកំពុងរៀបចំដាក់ចេញ App តែមិនទាន់ចេញសេចក្តីជូនដំណឹង និងបណ្តុះបណ្តាលមន្ត្រីផ្ទៃក្នុងរួចរាល់នៅឡើយទេ។

ឯកឧត្តមបន្តថា៖ «…App សម្រាប់បង់ពន្ធអចលនទ្រព្យ នឹងដាក់ចេញក្នុងពេលឆាប់ៗនេះ [ត្រឹមឆ្នាំ២០២១] គឺប្រជាពលរដ្ឋដែលបានធ្វើបច្ចុប្បន្នភាពជាមួយពន្ធដារហើយ [ទិន្នន័យនៃអចលនទ្រព្យទាំងអស់] គឺយកកាតហ្នឹងទៅ ហើយយកអត្តសញ្ញាណProperty tax ទៅបង់ពន្ធទៅ…»។

ម្ចាស់អចលនទ្រព្យ មិនចាំបាច់ទៅកាន់ធនាគារ ឬសាខាពន្ធដារណាមួយទេ។ ប្រសិនបើមានព័ត៌មានពេញលេញហើយ អ្នកអាចវាយទិន្នន័យអចលនទ្រព្យចូល អ្នកនឹងអាចបង់ពន្ធនៅលើ App នោះតែម្តង។ បន្ទាប់មក App នេះនឹងផ្តល់វិក័យបត្រអេឡិចត្រូនិច ដោយស្វ័យប្រវត្តិ។

កម្មវិធីនេះ ក៏ជួយឲ្យអ្នកអាចឆែកមើលប្រវត្តិអចលនទ្រព្យថា តើឆ្នាំណាមិនទាន់បានបង់ពន្ធ ឬជំពាក់ពន្ធពីមុនដែរទេ ដោយព័ត៌មានទាំងនោះគឺនៅក្នុង App នេះទាំងអស់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន ៩៤.៦៣% នៃផែនការ ឬស្មើនឹងជាង ២,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]