ព័ត៌មានអចលនទ្រព្យ
អ្នកជំនាញបារម្ភថាផ្ទះតែមួយគ្មានពីររបស់លោក វណ្ណ ម៉ូលីវណ្ណ អាចត្រូវជំនួសដោយអគារខ្ពស់
រូបភាពដោយ៖ Courtesy-of-IPS-Cambodia អ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ផ្ទះកេរ្ដិ៍តែមួយគ្មានពីររបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ អាចនឹងត្រូវជំនួសដោយអគារខ្ពស់ ដោយសារតែគ្មានច្បាប់អភិរក្សផ្ទះនេះជាបេតិកភណ្ឌ និងការកើនឡើងតម្លៃដីនៅទីតាំងនោះ។ យោងតាមអត្ថបទព័ត៌មានរបស់ Bloomberg CityLab កាលពីថ្ងៃទី ៩ ខែកញ្ញា បច្ចុប្បន្នផ្ទះរបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ ត្រូវបានដាក់...
អានបន្ថែមមន្ត្រីចំនួន៣៦២ រូបតែងតាំងឱ្យចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់សំណង់ទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតែងតាំងមន្ត្រីចំនួន៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។ នេះបើយោងតាមប្រកាសលេខ ១៤១ ដនស/ប្រក/នី.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីរួមមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតាមមន្ទីរទាំង២៥ រាជធានី-ខេត្ត ដែលត្រូវបំពេញភារកិច្ចដូចមានកំណត់ក្នុងច្បាប់សំណង់ និងប្រកាសអន្តរក្រសួងលេខ១១៨ ប្រក/...
អានបន្ថែមអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ ត្រូវបានប្រកាស
អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ ត្រូវបានប្រកាសនៅក្នុងកម្មវិធីអាហារពេលល្ងាច កាលពីយប់មិញ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលក្រុមហ៊ុន Meridian International Holding ជាអ្នកទទួលបានពាន់រង្វាន់ច្រើនជាងគេ។ ព្រឹត្តិការណ៍ដ៏មហិមានេះឧបត្ថម្ភធំដោយ Hitachi Elevators and Escalators ដែលមានពានរង្វាន់ ជាង ៣០ និងគោរមងារខ្ពស់បំផុតជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុន និងប...
អានបន្ថែមអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ
អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។ សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ...
អានបន្ថែមទីផ្សារខុនដូកម្ពុជារងសម្ពាធខ្លាំងដោយសារអត្រាលក់ធ្លាក់ចុះ
ដោយ៖ Eric Wong Chon Lap ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋានកើនឡើងកាន់តែច្រើន អត្រាលក់បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសំណង់ជាច្រើនកន្លែងនៅទំនេរ ហើយដោយសារតែវិបត្តិកូវីដ១៩ ទីផ្សារមួយនេះគឺកាន់តែសម្ពាធខ្លាំងជាងមុន។ ដោយសារតែវិបត្តិកូវីដ១៩ គេបានសង្កេតឃើញថា មានសំណង់ជាច្រើនត្រូវបានពន្យារពេលការសាងសង់ អ្នកអភិវឌ្ឍន៍ខ្លះទៀតពន្យារពេលបើកការដា្ឋន គម្រោងខ្លះបញ្ចុះតម្លៃលក់ ឬខ្លះទៀតបានផ្អាកប្រកាសលក់ តែម្ដង។ ទាំងន...
អានបន្ថែមកម្មវិធី PropertyGuru Cambodia Property Awards លើកទី៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ៤ ខែកញ្ញា នេះ
កម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ នឹងប្រារព្ធឡើងនៅថ្ងៃទី ០៤ ខែកញ្ញា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ។ បើតាមផែនការដំបូង កម្មវិធីគឺត្រូវធ្វើឡើងក្នុងខែមិថុនា កន្លងមកនេះ ប៉ុន្តែដោយសារតែមានការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ម្ចាស់កម្មវិធីសម្រេចចិត្តពន្យារមកខែកញ្ញា ដើម្បីធានានូវសុវត្ថិភាព និងសុខាមាលភាព របស់ភ្ញៀវកិត្តិយស ក៏ដូចជាបុគ្គលិក។ ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ...
អានបន្ថែមផលចំណេញពីការលក់ពីអចលទ្រព្យនឹងត្រូវជាប់ពន្ធ ២០% ចាប់ពីខែមករាឆ្នាំ ២០២១ តទៅ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។ អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រ...
អានបន្ថែមតម្លៃលក់លំនៅដ្ឋាននៅសឹង្ហបុរីធ្លាក់ចុះ ១៤% ដោយសារកូវីដ ១៩
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសិង្ហបុរី EDMUND TIE & Company បានឱ្យដឹងថាតម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីធ្លាក់ចុះប្រមាណ ១% ក្នុងត្រីមាស១ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសដដែលនៃឆ្នាំមុន។ នេះបើយោងតាមសន្ទស្សន៍តម្លៃអចលនទ្រព្យនៃលំនៅដ្ឋាន (URA All Residential Property Price Index)។ សន្ទស្សន៍តម្លៃអចលនទ្រព្យមិនមែនដីធ្លី (PPI) ធ្លាក់ចុះប្រមាណ ១% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយសន្ទស្សន៍ថ្លៃអចលនទ្រព្យបានច...
អានបន្ថែមប្រធានសមាគមអ្នកវាយតម្លៃកម្ពុជាត្រូវបានជ្រើសរើសឱ្យដឹកនាំសមាគមអ្នកវាយតម្លៃអាស៊ាន
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ត្រូវបានជ្រើសរើសជាប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) ក្នុងអាណត្តិទី២៣ ហើយប្រទេសកម្ពុជាក៏នឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AVA នៅឆ្នាំក្រោយផងដែរ។ លោក ច្រឹក សុខនីម បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា លោកក៏ដូចជាសមាជិកទាំងអស់ពិតជាមានមោទនភាពខ្លាំងណាស់ដែលទទួលបានតំណែងនេះ ហើយលោកក៏បានប្តេជ្ញាថានឹងខិតខំអោយអស់ពីស...
អានបន្ថែមជីប ម៉ុង លែន បើកលក់វីឡាម៉ូតថ្មីនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ និងផ្តល់ជូនការបញ្ចុះតម្លៃ៨%
ជីប ម៉ុង លែន បានបើកលក់វីឡាម៉ូតថ្មីបន្ថែមទៀតនៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ព្រមទាំងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៨%។ កម្មវិធីបើកលក់វីឡាម៉ូតថ្មីនេះនឹងធ្វើឡើងនៅថ្ងៃទី២៩-៣០ សីហា ខាងមុខនេះ នៅការិយាល័យលក់ក្នុងគម្រោង លែនម៉ាក ៦០ម៉ែត្រ ផ្ទាល់។ ជីប ម៉ុង លែន បានបន្ថែម វីឡា ឃីង វីឡា ឃ្វីន II វីឡា ឃ្វីន B II នៅគម្រោង លែនម៉ាក ៦០ម៉ែត្រ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប...
អានបន្ថែម