ព័ត៌មានអចលនទ្រព្យ
ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង ៦ពាន់ស្ថាប័ន
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈបានចំនួន ៦.៤៩១។ នេះបើយោតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលទី៨ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីជាង ២០០០នាក់ ឯកឧត្តម ហេង សួរ ប...
អានបន្ថែមអេកូ ប៉ូលី ២ គម្រោងថ្មី របស់បុរី ប៉េង ហួត ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!
តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។ កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូ...
អានបន្ថែមរយៈពេល៣ឆ្នាំ អាជ្ញាធរខេត្តកំពត ចុះបញ្ជីដីបានជាង ២៦ម៉ឺនក្បាលដី និងផ្តល់បណ្ណបានជាង ១១ម៉ឺនបណ្ណ
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ។ នេះបើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូម...
អានបន្ថែមរយៈពេល ៦ខែ រដ្ឋចុះវាស់ដីបានជាង ២០ម៉ឺនក្បាលដី នៅក្នុងខេត្តកំពង់ឆ្នាំ ព្រះវិហារ និងឧត្តរមានជ័យ
ក្រោយពីក្រុមអន្តរាគមន៍ បានចុះវាស់វែងចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រេចបានជាង២០ម៉ឺនក្បាលដី។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមាន...
អានបន្ថែមចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%
រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន កម្ពុជាប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបាន ៤១.៩០៨.៨៣៣ដុល្លារ មានការកើនឡើង ២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៨៩៨.៣៣៩នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្...
អានបន្ថែមប្រ៉ូម៉ូសិនកាន់តែចំណេញ Year End Celebration ពី បុរី ប៉េង ហួត!
ជិតដាច់ឆ្នាំ២០២៤ ឱកាសពិសេសសម្រាប់អតិថិជនរបស់ បុរី ប៉េង ហួត ដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ក៏ដូចជាប្រកបអាជីវកម្ម និងរង់ចាំឱកាសចំណេញកាន់តែច្រើនបានមកដល់ហើយ។ បុរី ប៉េង ហួត បានផ្ដល់ជូនប្រ៉ូម៉ូសិនឆ្នាំ២០២៤ គឺ Year End Celebration ដើម្បីជាឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជននាចុងឆ្នាំនេះផងដែរ។ ប្រូម៉ូសិនដ៏ធំ Year-End Celebration សម្រាប់ចុងឆ្នាំមានអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា…….!! &...
អានបន្ថែមក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា
ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,...
អានបន្ថែមគុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧ម៉ឺនដុល្លារ
ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែ...
អានបន្ថែមដើម្បីឱ្យអតិថិជនអាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែលឿន បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះមានអត្រាការប្រាក់កាន់តែទាប
ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។ កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាត្រៀមថវិកា $១០០លាន បញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៩
ក្នុងសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវ...
អានបន្ថែម