ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង​ ៦ពាន់ស្ថាប័ន

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈបានចំនួន ៦.៤៩១។ នេះបើយោតាមប្រសាសន៍របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលទី៨ ខែធ្នូ ឆ្នាំ២០២៤។

ថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីជាង ២០០០នាក់ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាម​​​ច្បាប់ស្តីពី​ការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ ជាក់ស្តែង ឯកឧត្តមបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ​ឆ្នាំ២០២៤នេះ ក្រសួងការងារ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុប​ចំនួន ៦.៤៩១ ក្នុងនោះសហភាពសហជីព​មានចំនួន ៤២, សហ​ព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋាន​មានចំនួន ៦ ១៥៧,​ និង​សមាគម​និយោជកមានចំនួន ១២។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា។

គួរបញ្ជាក់ដែរថា ចំពោះចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃវិញ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦.៤៤៩ ក្នុងនោះមានសមាគមចំនួន ២.៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន ៣.៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។

ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត,  សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម។

ការវិវឌ្ឍន៍ទាំងនេះបង្ហាញពីគន្លងវិជ្ជមានសម្រាប់ការចូលរួមរបស់ពលរដ្ឋ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការជំរុញបរិយាកាសនៃការបើកចំហ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គការ និងវិស័យផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]