ព័ត៌មានអចលនទ្រព្យ
PropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង...
អានបន្ថែមត្រីមាសទី២-២០២៣ NagaWorldនៅកម្ពុជាប្រមូលប្រាក់ចំណេញបាន ៨៣លានដុល្លារ កើន៥៧%
NagaCorp នៅហុងកុងបានចេញរបាយការណ៍ពីប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣នេះ។ ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន ដែលជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់ NagaWorld ។ របាយការណ៍ដដែលរបស់ Naga...
អានបន្ថែមអ្នកជំនាញ៖ ទីផ្សារលំនៅឋាននៅកម្ពុជាបន្តនៅទ្រឹង ប៉ុន្តែបើទីតាំងល្អ ផ្ទះនៅតែលក់ដាច់
ឈានចូលដល់ពាក់កណ្តាលឆ្នាំ ២០២៣ ទីផ្សារអចលនទ្រព្យផ្នែកលំនៅឋាននៅកម្ពុជាប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន បូករួមនឹងតម្រូវការធ្លាក់ចុះ។ ការលក់ក្នុងវិស័យនេះ ប្រឈមបញ្ហាកាន់តែខ្លាំងឡើងៗ ដោយមានតែចំនួនគម្រោងខុនដូ និងគម្រោងដីនៅតាមទីតាំងសំខាន់ៗមួយចំនួនប៉ុណ្ណោះ ដែលនៅអាចរក្សាតម្លៃ ឬដំឡើងថ្លៃបន្តិចបន្តួចបាន នេះបើយោងតាមរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យពាក់កណ្តាលឆ្នាំ២០២៣ ...
អានបន្ថែមរដ្ឋបញ្ជាឱ្យឆាប់រុះរើសំណង់ខុសច្បាប់លើទំនប់តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាបន្ទាន់!
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានជូនដំណឹងឱ្យម្ចាស់សំណង់ដែលបានសាងសង់ខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋ ដែលកំពុងរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ខុសច្បាប់លើទំនប់តាសាល ត្រូវរុះរើ និងបញ្ឈប់ជាបន្ទាន់ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ...
អានបន្ថែមរដ្ឋកាត់ដីជាង ៦ពាន់ហិកតា នៅឧទ្យានជាតិបទុមសាគរ ជួលឱ្យឯកជនវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង ជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ...
អានបន្ថែមពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ - Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួ...
អានបន្ថែមស្ថាប័នធំៗ២ រួមគ្នាជំរុញវិស័យបរធនបាលកិច្ច ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានច្រើន
និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មកម្ពុជា បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អ...
អានបន្ថែមUC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១
UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះមានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។ UC88 គឺជាប្រភេទគម្រោងខុនដូនិងការ...
អានបន្ថែមពលរដ្ឋអាចប្តឹងទៅនិយ័តករអាជីវកម្មអចលនវត្ថុ លើគ្រប់វិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
ប្រជាពលរដ្ឋទាំងអស់ ដែលមានវិវាទពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាចដាក់ពាក្យបណ្តឹងទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បាន។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ និយ័តករនេះ ជាស្ថាប័នតែមួយគត់ដែលមានតួនាទី និងភារកិច្ចក្នុងការគ្រប់គ្រង និងត្រួតពិនិត្យរាល់សកម្មភាពពាក់ព័ន្ធអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ទទួលពាក្យបណ្ដឹង ឬពាក្យស្នើសុំអន្តរាគមន៍ ក្នុងការសម្របសម្រួល និងផ្...
អានបន្ថែមឆមាសទី១ ២០២៣ វិស័យលក់រាយនៅកម្ពុជាថយចុះ ខណៈផ្សារលក់រាយតាមដងផ្លូវបានកើនខ្ពស់ដល់ ៩៥%
ឆមាសទី១ ឆ្នាំ២០២៣នេះ របាយការណ៍របស់CBRE បានបង្ហាញពីការថយចុះនៃការសាងសង់ហាងលក់រាយថ្មីៗបន្ថែមទៀត។ គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទំហំហាងលក់រាយថ្មីជាង ៣៩.០០០ម៉ែត្រការ៉េត្រូវបានបន្ថែម ដែលតំណាងឱ្យការកើនឡើង ៦% នៅក្នុងការផ្គត់ផ្គង់សរុបក្នុងរយៈពេល ៦ ខែចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យលក់រាយកំពុងត្រៀមខ្លួនសម្រាប់ការពង្រីកបន្ថែមទៀត ជាមួយនឹងគម្រោងប្រមាណ ៨៣.០០០ ម៉ែត្រការេ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងទ...
អានបន្ថែម