ឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១​១​.៥​៨៩​ដុល...

អាន​បន្ថែម

ធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី​ ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាសង់ផ្ទះជូនអតីតយុទ្ធជនបានជាង៥ពាន់ខ្នង

គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារចំនួន ៥,១៥៤ខ្នង នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា នេះជាការរំឭកដល់គំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាម...

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១១លាននាក់ កើនឡើង ៧៥%

៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ៣០៦.៥២៤ម៉ឺននាក់ ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះ ភ្ញៀវជាតិ២៧៣.០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣.៤៦៩នាក់។ ...

អាន​បន្ថែម

រដ្ឋផ្តល់ដីសម្បទានសង្គមកិច្ច ៦ពាន់ហិកតា ជូនពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី បានប្រកាសផ្ទៃដីទំហំ ៦០០០ហិក​តា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅស្ថិតក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែ...

អាន​បន្ថែម

៥ខែ-២០២៣ ទេសចរកម្ពុជាជាង២០ម៉ឺននាក់ បានហៀរចូលទៅថៃ ដើម្បីធ្វើរឿង ២យ៉ាង

រយៈពេលត្រឹម៥ខែ គិតពីខែមករា ដល់ខែឧសភា ឆ្មាំ២០២៣ នេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរមកពីប្រទេសកម្ពុជាកើនដល់ ២២៩.០០០នាក់ ខណៈ​ភ្ញៀវ​ទេសចរមកពីប្រទេស​ឡាវ​មាន​ចំនួន ៣៣​ម៉ឺននាក់ បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីលំហែកាយ និងពិនិត្យសុខភាព។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលបានចុះផ្សាយលើកាសែត pattayamail នៅថ្ងៃទី២ កក្កដា ២០២៣។ TAT បញ្ជាក់ថា បច្ចុប្បន្នមាន ៥០ភាគរយនៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើ...

អាន​បន្ថែម

រដ្ឋចេញច្បាប់គ្រប់គ្រអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញអនុក្រឹត្យ ដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់ការធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បង្កើនការទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ។ បើតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់សកម្មភាពពាណិជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទក្នុងគោលបំណងសាងសង់លំនៅឋាន អគារសហកម្មសិទ្ធិ ឬអភិវឌ្ឍដីឡូតិ៍សម្...

អាន​បន្ថែម

កូរ៉េចុះហត្ថលេខាផ្តល់រថយន្តក្រុង ១០០០គ្រឿង ដល់កម្ពុជា

ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្រឿង ជាអំណោយដ៏ពិសេស ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រ ផលិតរថយន្តដោយផ្ទាល់នូវរថយន្តក្រុង ប្រភេទថ្មី ដែលមា...

អាន​បន្ថែម

រដ្ឋសម្រេចមោឃភាពលិខិតទិញលក់ដី ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ព្រោះ…

អាជ្ញាធរខេត្តកោះកុង បានសម្រេចមោឃភាពនូវរាល់លិខិតផ្ទេរសិទ្ធិ ទិញ-លក់ដី បញ្ជាក់ការកាន់កាប់ដី នៃដីដែលនៅសល់ពីការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលក្រុមទី១មាន ១៧៥គ្រួសារ និងក្រុមទី២មាន ២០០គ្រួសារ ស្ថិតនៅភូមិជីខ ភូមិឈូក និងភូមិត្រពាំងកណ្ដោល ឃុំជីខលើ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដីដែលនៅសល់ពីការដោះស្រាយគោលនយោ​បាយ​ខាងលើនេះ...

អាន​បន្ថែម

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណ​​កើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្...

អាន​បន្ថែម