ព័ត៌មានអចលនទ្រព្យ
រដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។ សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ...
អានបន្ថែមតើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?
ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។ សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។ បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ...
អានបន្ថែមរដ្ឋប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តអស់មីនទី៨
រដ្ឋបានប្រកាសដាក់ខេត្តស្វាយរៀង ជាខេត្តទី៨ ដែលអស់មីន។ នេះបើតាមប្រកាសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថិតក្រោមការគាំទ្ររបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តស្វាយរៀង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបចំនួន ១២គីឡូម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន។ ក្នុងនោះ ស៊ីម៉ាក់បានរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ១០២៣គ្រាប់ និងសំណល់ជាតិ...
អានបន្ថែម៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់ស...
អានបន្ថែមADB ផ្តល់កម្ចីដល់ CP ១០លានដុល្លារ ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១០លានដុល្លារអាមេរិក ដល់ធនាគារប្រៃសណីយ៍កម្ពុជា (CP) ដើម្បីជួយជំរុញដល់វិស័យសហគ្រាសធុនធុនតូច និងមធ្យម (MSMEs) ឱ្យបានប្រសើរឡើង ក្រោយវិបត្តិកូវីដ ១៩ ដែលក្នុងនោះ ៥០% នឹងត្រូវផ្តល់ទៅសហគ្រិនជាស្រ្តី។ បើតាមសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី៧ ខែកុម្ភៈ វិស័យ MSMEs មានចំនួន ៩៩,៨% នៃសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជា ហើយអាចផ្តល់ការងារបានរហូតដល់ ៧២% នៃកម្លាំងពលកម្មស...
អានបន្ថែមOCIC សម្ភោធ និងដាក់លក់ជាលើកដំបូង សៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន
គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើត រាជធានីភ្នំពេញ របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ក្រុមហ៊ុន អាណិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នាព្រឹ...
អានបន្ថែមរដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។ ឯកឧត្តមបានឱ្យដឹ...
អានបន្ថែមអូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន
រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគាររដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័នសារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ...
អានបន្ថែមកំពង់ស្ពឺមានអាជីវកម្មរ៉ែ ២៥៦ទីតាំង ខណៈ១៥៧ទីតាំងកំពុងដំណើរការ
រដ្ឋបាលខេត្តកំពង់ស្ពឺ មានអាជីវកម្មរ៉ែចំនួន ២៥៦ ទីតាំង ខណៈអាជីវកម្មកំពុងដំណើរការមានចំនួន ១៥៧ ទីតាំង។នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ អាជីវកម្មទាំងនោះ រួមមានថ្មសំណង់មាន ៣៣ទីតាំង ថ្មអារ-១៣ទីតាំង ខ្សាច់-៧ទីតាំង ខ្សាច់បក-៤ទីតាំង ជីករណ្តៅដី-៣ទីតាំង។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺ មានសិប...
អានបន្ថែមរយៈពេល ៥ឆ្នាំ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីជូនពលរដ្ឋបានជាង ១៣ម៉ឺនក្បាលដី
គិតពីឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រេចបានប្រមាណ ១៣១.០៥៦ ក្បាលដី និងកំពុងបិទផ្សារជាសារធារណៈបានចំនួន ១១៤.០៩៥ ក្បាលដី និងបានចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលបានចំនួន ៨២.៥០៣ប័ណ្ណ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះផងដែរ ដី...
អានបន្ថែម