ព័ត៌មានអចលនទ្រព្យ
ខេត្តក្រចេះ មានក្រុមហ៊ុន៤៨ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចទំហំជិត ២០ម៉ឺនហិកតា
បច្ចុប្បន្ន នៅខេត្តក្រចេះ មានក្រុមហ៊ុនមកវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ៤៨ក្រុមហ៊ុន លើផ្ទៃដី ១៩៨.៩៧០ ហិកតា ខណៈមានក្រុមហ៊ុនសហគ្រាសជាង១០ទៀត កំពុងនិងគ្រោងសាងសង់ក្នុងខេត្តក្រចេះនេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ លើកឡើងរបាយការណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមក...
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត សម្រាប់តែខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគាររយៈពេល ០៣ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ សម្រាប់តែខេត្តសៀមរាបប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសពត៌មានលេខ ០១ ប្រកព ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដ...
អានបន្ថែមក្រសួង៖ គុណភាពសេវាទូរសព្ទចល័តនៅក្នុងបុរីល្អជាងមុនប្រមាណ ៧០%
គិតមកដល់ពេលនេះ វឌ្ឍនភាពការងារពង្រឹង និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងបុរី បានល្អប្រសើរជាងមុនប្រមាណ ៧០ភាគរយហើយ។ នេះបើតាមសកម្មភាពពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយពលរដ្ឋ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទ...
អានបន្ថែមអាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណល់...
អានបន្ថែមសៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក
ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្...
អានបន្ថែមតើចិនអាចដោះស្រាយបញ្ហាអចលនទ្រព្យរបស់ខ្លួនបានឬទេ?
អ្នកអភិវឌ្ឍន៍ធំៗជាច្រើននៅប្រទេសចិនបានជួបការលំបាក ដោយទំហំការទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសបានធ្លាក់ចុះ ២៤% ក្នុងឆ្នាំ២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩២មក។ ការវិនិយោគលើអចលនទ្រព្យក៏បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងផងដែរ។ រដ្ឋាភិបាលចិនបាននិងកំពុងជំរុញការរៀបចំគោលនយោបាយថ្មីមានលក្ខណៈជាទ្រង់ទាយធំ។ ជាដំបូងគឺការលុបចោលនូវគោលនយោបាយសូន្យកូវីដ ជាមួយ...
អានបន្ថែមឆ្នាំនេះរដ្ឋគ្រោងទម្លាក់ថវិកា ៣០លានដុល្លារ សម្អាតមីនលើផ្ទៃដីជាង ១៨០លានម៉ែត្រក្រឡា
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កញ្ចប់ថវិកា ៣០លានដុល្លារអាមេរិក ឱ្យអាជ្ញាធរមីន (CMAC) ក្នុងការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា នៅឆ្នាំ២០២៣ ខណៈផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា ត្រូវធ្វើការបោសសម្អាត។ បើតាមឯកឧត្តមឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ថវិកានេះ ត្រូវបានទម្លាក់ទៅក្នុងមូលនិធិកម្ពុជា...
អានបន្ថែមទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងបន្ដិចបន្ដួច តែនៅមានហានិភ័យលាក់មុខ
អ្នកជំនាញក្នុងស្រុក បានព្យាករថាទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ នឹងប្រសើរឡើងតិចតួចប៉ុណ្ណោះ ខណៈក៏នៅប្រឈមនឹងហានិភ័យលាក់មុខជាច្រើនទៀត ដែលមិនអាចព្យាករថានឹងកើតឡើង ឬបញ្ចប់នៅពេលណាទេ។ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា គ្មាននរណាអាចព្យាករបានទេថា ទីផ្សារនឹងងើបមកដូចមុនវិបត្តិកូវីដ ក្នុងប៉ុន្មានឆ្នាំទៀត ព្រោះវិបត្តិនៅមិនទាន់ចប់។ «កាលពីឆ្នាំ ២០០៨ ដែលជាវិបត្តិហិរញ្ញវត្ថ...
អានបន្ថែមរដ្ឋកាត់ដីពីតំបន់២-៣ នៅកំពង់ឆ្នាំងជិត ៣០០ ហិកតា ដើម្បីជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៣០០ហិកតា ដែលកាត់ឆ្វៀលពីតំបន់ ២ និងតំបន់៣ នៃតំបន់លិចទឹកបឹងទន្លេសាប ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍ក្នុងខេត្ត។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបាលខេត្តទទួលបាន ២២២,៥...
អានបន្ថែមរដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជា...
អានបន្ថែម