សៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក

ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។

ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្រទេស Mauritius ជាប់ចំណាត់ថ្នាក់លេខ៣​ ហើយខេត្តសៀមរាប របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ នាំមុខខេត្តឈៀងម៉ៃរបស់ប្រទេសថៃ។

ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយផ្អែកលើការពិនិត្យរបស់អ្នកប្រើប្រាស់ TripAdvisor ចំនួនរាប់លាននាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅទស្សនាគោលដៅពេញនិយមបំផុតនៅក្នុងពិភពលោក ក៏ដូចជាកន្លែងដែលមានការចាប់អារម្មណ៍ ក្នុងការរៀបចំផែនការធ្វើដំណើរ។

ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១០៥ ៤០០នាក់ ក្នុងនោះជាង ១៥ ៤០០នាក់ ជាជនបរទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]