ព្រះសីហនុ នឹងក្លាយជាទីក្រុងសម្ព័ន្ធភាពរបស់ខេត្តស៊ីឈាន់ប្រទេសចិន

ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងឈិនទូ នៃខេត្តស៊ីឈាន់ ប្រទេសចិន គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរដ្ឋបាលខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កាលពីដើមខែវិច្ឆិកានេះ។

គម្រោងនៃការចុះអនុស្សរណៈយោគយល់​នៃងក្រុសម្ព័​ន្ធភាពរវាងប្រទេសទាំងពីរ បានលើកឡើង​​ ក្នុងជំនួបពិភាក្សា​ការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទីក្រុងឈិនទូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនទូ​​នៃប្រទេសចិន។

ជំនួបពិភាក្សានេះក៏បាន បង្ហាញគោលជំហរក្នុងការសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ និងទាក់ទាញវិនិយោគិនចិនពីខេត្តស៊ីឈាន់ មកវិនិយោគនៅក្នុងប៉ូលទេសចរណ៍ធំៗ នៅទីក្រុងភ្នំពេញ តំបន់សៀមរាប-អង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសការហោះហើរត្រង់រវាងទីក្រុងឈិនទូ មកខេត្តព្រះសីហនុ។

ដោយមានភាពសុទិដ្ឋិនិយមចំពោះអនុស្សរណៈយោគយល់នេះ ឯកឧត្តម ថោង ខុន បានបង្ហាញក្ដីរំពឹងថាកិច្ចសហប្រតិបត្តិការនេះ ជាការនាំទៅដល់ការសម្រេចគោលដៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ នៅឆ្នាំ២០២០។

គួរំលឹកថា​ ក្រៅពីចងសម្ព័ន្ធភាពរវាង ក្រុងឈិនទូ និង​ក្រុងព្រះសីហនុ កន្លង​មកទីក្រុងឈិនទូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរាជធានីភ្នំពេញផងដែរ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]