ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
បើតាមផែនការមេ (២០១៥-២០៣៥) របស់សាលារាជធានី បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់ Prince Real Estate។
សាលារាជធានីភ្នំពេញ និង រដ្ឋបាលទីក្រុងប៉ារីស បានសហការគ្នាដើម្បីសិក្សាការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាទីក្រុងបៃតង ខណៈប៉ារីសមានបទពិសោធន៍ច្រើននៅក្នុងការរៀបចំទីក្រុងបែបនេះ។
លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យនៅកាលពីខែឧសភាកន្លងទៅថា ក្រុមការងារបច្ចេកទេសរបស់ទីក្រុងប៉ារីស នឹងសិក្សាលម្អិតទៅលើបច្ចេកទេសប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធផ្លូវតភ្ជាប់ ការរៀបចំតំបន់បៃតងនៅក្នុងក្រុង និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងកើតមាននាពេលអនាគត។ អានបន្ថែម
ដោយសារតែតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប និង ស្រស់ស្អាតបំផុតក្នុងរាជធានីភ្នំពេញនាពេលអនាគត ម្ល៉ោះហើយបានជាទីតាំងនៅទីនោះ ដីហក់ឡើងថ្លៃខ្លាំង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រ។
ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate លោក សន សៀប ក៏ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យកាលពីខែមេសាថា ដីនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលមានប្រវែង៩គីឡូម៉ែត្រនេះ គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។
កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉េង ហ៊ួត តម្លៃចន្លោះពី ១,៥០០ ទៅ ២,០០០ដុល្លារអាមេរិក ក្នុងមួយម៉ែតការ៉េ។ កំណាត់ទី២ គឺប្រវែង៣គីឡូម៉ែត្របន្ទាប់ ចាប់ពីប៉េង ហ៊ួតទៅតម្លៃចន្លោះពី ៨០០ ទៅ ១,២០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ ហើយកំណាត់ទី ៣ ដល់ផ្លូវជាតិលេខ២ដែលជាគីឡូម៉ែត្រចុងក្រោយ តម្លៃចន្លោះពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។ លោកបន្ត៕ អានបន្ត
រូបភាព៖ Prince Real Estate
