មន្ទីរដែនដីខេត្តកណ្ដាលផ្អាកចែកប័ណ្ណកម្មសិទ្ធិដី និងបញ្ជូនឯកសារទៅបង់ពន្ធរយៈពេល ៧ថ្ងៃ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានសម្រេចផ្អាកចែកប័ណ្ណកម្មសិទ្ធិ និងការបញ្ជូនឯកសារទៅបង់ពន្ធ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកាលពីពេលថ្មីៗនេះ។

ការផ្អាកសេវាកម្មបណ្ដោះអាសន្ននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅខេត្តកណ្ដាលទាំងមូល។

គួររំលឹកផងដែរថា បើតាមផែនការ មន្ទីរនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមីនា ខាងមុននេះ តែបើមានស្ថានភាពប្រែប្រួលមន្ទីរនឹងផ្ដល់ដំណឹងបន្ថែមទៀត។

- Video Advertisement -