មន្ទីរពេទ្យបង្អែកតឧត្តរមានជ័យតម្លៃជាង ២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់

អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មី ដែលតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

អគារមន្ទីរពេទ្យថ្មី១ខ្នងនេះ មានទំហំ ៣២ម៉ែត្រ គុណនឹង ៤២ម៉ែត្រ និងមានចំនួន ១៨បន្ទប់។

បន្ទប់នីមួយៗ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែកសម្ភព រោគស្ត្រី វះកាត់តូច-ធំ ជំងឺទូទៅមនុស្សចាស់-កុមារ និងសេវាផ្សេងទៀត។

គួរបញ្ជាក់ថា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល ១៨ខែ ដោយស្ថិតក្រោមថវិកាគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដោយចំណាយថវិកាសាងសង់សរុប ២.៣៧៤.២២៧ដុល្លារ ដែលចំណាយលើសំណង់អគារ បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន […]

ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ចំនួន​ជាង […]

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទា […]