មន្ទីរពេទ្យលំដាប់ពិភពលោកតម្លៃប្រមាណ៧ លានដុល្លារបានបើកដំណើរក្នុងប្រទេសកម្ពុជាហើយ

មន្ទីរពេទ្យលំដាប់ពិភពលោកThe Prestige Hospital តម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ។

លក្ខណៈពិសេសដែលមន្ទីរពេទ្យស្តង់ដារអន្តរជាតិនេះ នាំមកជូនពលរដ្ឋកម្ពុជានោះ គឺស្តង់ដារសេវាកម្ម និងតម្លៃសមរម្យ។ បើតាមលោកបណ្ឌិត Tay Christopher, នាយកប្រតិបត្តិនៃមន្ទីរពេទ្យThe Prestige Hospital សេវាកម្មក្នុងមន្ទីរពេលនេះ មានគុណភាពដល់កម្រិតស្តង់ដារប្រទេសសិង្ហបុរី តែបើនិយាយពីតម្លៃសេវាកម្មវិញ គឺអាចទទួលយកបានសម្រាប់លទ្ធភាពកម្ពុជា ព្រោះវាទាបជាងតម្លៃមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។

លោកបានមានប្រសាសន៍ថា៖ « យើងនឹងនាំមកនូវស្តង់ដាបែបអន្តរជាតិ និងសេវាកម្មថែទាំសុខភាពបែបសិង្ហបុរី ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់»។

លោកឌុកទ័រ មានសុទិដ្ឋិនិយមចំពោះការវិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ដោយបានលើកឡើងថា តាមរយៈការសហការ ដោយជិតស្និតជាមួយនឹងដៃគូផ្នែក សុខាភិបាល និងក្រសួងសុខាភិបាល មន្ទីរពេទ្យ The Prestige Hospital នេះ នឹងចូលរួមលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត។

ពាក់ព័ន្ធឹនឹងបញ្ហារីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា លោកឌុកទ័របានបង្ហាញចេតនាក្នុងការចូលរួមថា មន្ទីរពេទ្យ The Prestige Hospital នឹងសហការជាមួយនឹងមន្ទីរពេទ្យ ដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗទៀត ទោះបីមន្ទីរពេទ្យអន្តរជាតិមួយនេះ មិនអាចទទួលព្យាបាលអ្នកជំងឺកូវីដក៏ដោយ ដោយសារក្រសួងសុខាភិបាលកម្ពុជា បានកំណត់មន្ទីរពេទ្យសម្រាប់ទទួលករណីជំងឺកូវីដ១៩ រួចទៅហើយ។

សូមបញ្ជាក់ថា មន្ទីរពេទ្យ The Prestige Hospital មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ។ មន្ទីរពេទ្យដ៏ធំនេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) កាលពីថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ ម៉ោង ៧ យប់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]