ម្ចាស់ពានរង្វាន់អចលនទ្រព្យម៉ាឡេស៊ីត្រូវបានប្រកាស

ពានរង្វាន់អចលនទ្រព្យអាស៊ី Property Guru Asia Property Awards បានប្រារព្ធពិធីអបអរសាទរភាពល្អបំផុតក្នុងអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីលើកទីបួននៅក្នុងខែសីហា។

ពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាព បានបង្ហាញពីគម្រោងអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងប្រទេសម្ចាស់ផ្ទះនីមួយៗ មុនពេលរៀបចំពិធីដ៏ធំនៃកម្មវិធី Gala ដើម្បីស្វែងរកគម្រោងដ៏ល្អបំផុតនៅក្នុងទ្វីបអាស៊ីក្នុងការប្រកួតប្រជែងដណ្តើមយកពានរង្វាន់កំពូល។

ពានរង្វាន់ចំនួន២១ប្រភេទ ត្រូវបានប្រគល់ក្នុងជុំប្រកួតនៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុន Tropicana Corporation Berhad ដែលមានមូលដ្ឋាននៅទីក្រុង Selangor ឈ្នះបានពានរង្វាន់សរុបចំនួន ៨ រួមទាំងការអភិវឌ្ឍខុនដូល្អបំផុត (ប្រទេសម៉ាឡេស៊ី) ការអភិវឌ្ឍន៍បៃតងល្អបំផុត ការអភិវឌ្ឍន៍គម្រោងប្រើប្រាស់ចំរុះល្អបំផុត និងពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត(ប្រទេសម៉ាឡេស៊ី) ដែលជាពានរង្វាន់កិត្តិយសខ្ពស់បំផុតប្រចាំឆ្នាំ។

ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ គឺជាដៃគូប្រព័ន្ធផ្សព្វផ្សាយមួយសម្រាប់ការប្រកួតពានរង្វាន់ Property Guru Asia Property Awards សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]