យុទ្ធនាការអប់រំស្ដីពីសៀវភៅសុវត្ថិភាពសំណង់នឹងបន្តធ្វើឲ្យគ្រប់ ២៥ ខេត្តក្រុង

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន អំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់។

យុទ្ធនាការអប់រំនេះធ្វើឡើងដោយយោងតាមសៀវភៅសុវត្ថិភាពសំណង់ដែលក្រសួងទើបនឹងបោះពុម្ធកាលពីថ្មីៗនេះ ក្នុងនោះដែរក្រសួងមានគោលដៅនឹងចុះអប់រំផ្សព្វផ្សាយសៀវភៅឲ្យបានគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាអោយបានក្នុងបំណាច់ឆ្នាំនេះ។

លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា៖ “សុវត្ថិភាពគឺជាកត្តាចំបងនិងមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការដ្ឋានសំណង់។ គ្រោះថ្នាក់ចៃដន្យអាចកើតឡើងនៅគ្រប់ពេលប្រសិនបើកម្មករខ្វះការប្រុងប្រយ័ត្ន ឬ ខ្វះចំណេះដឹងទាក់ទងនឹងសុវត្ថិភាព សំណង់ ។ ដូច្នេះយុទ្ធនាការនេះគឺដើម្បីជួយអប់រំដល់កម្មករទាំងអស់អំពីគោលការណ៍និងបទបញ្ញត្តិជាមូលដ្ឋានផ្សេងៗក្នុងការដ្ឋានសំណង់ ក៏ដូចជាដើម្បីធានាថាគ្រប់ៗគ្នាអនុវត្តតាមការណែនាំអំពីសុវត្ថិភាពនៅក្នុងសៀវភៅ “។

“យុទ្ធនាការអប់រំនេះមិនមែនចំពោះតែកម្មករនោះទេ ប៉ុន្តែគឺយើងអប់រំដល់អ្នកដែលពាក់ព័ន្ធទាំងអស់ដូចជា ម្ចាស់អាជីវកម្មក៏ដូចជាមន្រ្តីរាជការដែលពាក់ព័ន្ធផងដែរព្រោះគ្រប់គ្នាមានចំណែកចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់កើតឡើងដែលអាចមានឡើងក្នុងការដ្ឋានសំណង់” លោកបានបន្ត។

នៅដំណាក់កាលនេះក្រសួងនឹងធ្វើការផ្សព្វផ្សាយជាមុនសិន បន្ទាប់មក នៅបំណាច់ឆ្នាំនេះក្រសួងនឹងចាប់ផ្តើមចុះត្រួតពិនិត្យទៅតាមការដ្ឋានសាងសង់ប្រសិនបើកន្លែងណាដែលមិនគោរពតាមវិធានការសុវត្ថិភាពណាមួយ ពួកគេនឹងត្រូវពិន័យ។ ករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺក្រសួងអាចនឹងបញ្ជាឱ្យបិទការដ្ឋានតែម្ដង។

គួរបញ្ជាក់ផងដែរថា សៀវភៅណែនាំអំពីសុវត្ថិភាពសំណង់នឹងបោះពុម្ធចំនួន ១០.០០០ច្បាប់ ដែល ៨.០០០ច្បាប់បានបោះពុម្ពរួច ក្នុងនោះ ៥០០០ច្បាប់ គឺទទួលបានការឧបត្ថមដោយសមាគមអ្នកសាងសង់កម្ពុជា និង ៣០០០ច្បាប់ទៀតឧបត្ថមដោយធនាគារកាណាឌីយ៉ា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]