រដ្ឋកាត់ដីតំបន់ការពារធម្មជាតិ ១២ម៉ឺនហិកតា នៅកោះកុង ដើម្បីចែកឱ្យប្រជាជន និងទុកជួលឱ្យឯកជន

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចកាត់ដីទំហំ ១២៦ ៩២៨,៣៩ ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន៨ ក្នុងខេត្តកោះកុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ និងទុកជាដីឯកជនរបស់រដ្ឋ (ឬដីដែលរដ្ឋមានសិទ្ធិអភិវឌ្ឍ ឬផ្ទេរទៅឱ្យឯកជនតាមរយៈការធ្វើសម្បទាននានាបានដោយសេរី)។

បើតាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២១ តំបន់ការពារធម្មជាតិទាំង ៨ ដែលរដ្ឋបានធ្វើអនុប្បយោគ រួមមាន៖

-ដែនជម្រកសត្វព្រៃភ្នំសំកុស កាត់ដី ៥១៥៩ ហិកតា
-ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាត់ដីប្រមាណ ២៩ ០៥៩,៣៥ ហិកតា
-ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល កាត់ដីប្រមាណ ៣៣៧៥,៨១ ហិកតា
-ដែនជម្រកសត្វព្រៃតាតៃ កាត់ដីប្រមាណ ២៦១០៣,០៣ ហិកតា
-ដែនជម្រកសត្វព្រៃពាមក្រសោប កាត់ដីប្រមាណ ៧២៣៥,១៤ ហិកតា
-ឧទ្យានជាតិបទុមសាគរ កាត់ដីប្រមាណ ៣០០៦៤,៥១ ហិកតា
-តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កាត់ដី ១៩៦៥១,២៩ ហិកតា
-តំបន់របៀងអភិរក្សចម្រុះជួរភ្នំក្រវាញ កាត់ដីប្រមាណ ៦២៨០,២៦ ហិកតា

ប្រភពដដែលបានឱ្យដឹងថា ដីដែលបានធ្វើអនុប្បយោគខាងលើនេះ នឹងត្រូវបោះបង្គោលកំណត់ព្រំដីត្រឹមត្រូវ ដើម្បីចុះបញ្ជីបែងចែកជូនប្រជាពលរដ្ឋ។

ដោយឡែក ចំណែកនៅសល់ នឹងត្រូវរក្សាទុកជាដីឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង ពោលគឺជាប្រយោជន៍សាធារណៈ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម។

គួរបញ្ជាក់ថា ខេត្តកោះកុង មានដីជាតំបន់ការពារធម្មជាតិ ជាង ១លានហិកតាជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតង ដែលជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិជាតិគ្រប់ប្រភេទ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]