រដ្ឋកាត់ដី ៨៦០០ ហិកតាពីឧទ្យានជាតិបូទុមសាគរឱ្យ Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេស

រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨ ៦៣១ហិកតា ក្នុងភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ នៃខេត្តកោះកុង ជូនទៅក្រុមហ៊ុន Royal Group Co.,Ltd. របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ដីនេះត្រូវបានធ្វើអនុប្បយោគចេញពីឧទ្យានជាតិបូទុមសាគរទៅជាទ្រព្យឯកជនរបស់រដ្ឋ។ (ពោលគឺប្ដូរពីដីឧទ្យានជាតិជាដីឯកជន)

គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តកោះកុង មានភារកិច្ចស្នើសុំចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដើម្បីប្រគល់ជូនក្រុមហ៊ុន Royal Group Co Ltd រៀបចំបង្កើត និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

កាលពីឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចធ្វើអនុបយោគដីក្នុងឧទ្យានជាតិបូទុមសាគរ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងជួលទៅឱ្យក្រុមហ៊ុន Royal Group Co.,Ltd. សម្រាប់ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ផងដែរ ៕ (អានបន្ថែម)

*អនុប្បយោគ៖ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

**ទ្រព្យឯកជនរបស់រដ្ឋ៖ អចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]