រដ្ឋគ្រោងជំរុញឱ្យខេត្តកោះកុងក្លាយជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនៅកម្ពុជា

រដ្ឋាភិបាលកម្ពុជាមានផែនការចង់ជំរុញខេត្តកោះកុងឱ្យក្លាយទៅជាបណ្ដុំតំបន់សេដ្ឋកិច្ចពិសេសធំជាងនៅកម្ពុជា នៅថ្ងៃខាងមុខ ពោលគឺឱ្យក្លាយជាខេត្តជាប់មាត់សមុទ្រសំខាន់មួយ ដែលមានតំបន់សេដ្ឋកិច្ចច្រើនជាងគេ។

នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កាលពីថ្ងៃទី ៣ មករា នេះ។

សម្តេច ហ៊ុន សែន ថា៖ «ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ រដ្ឋាភិបាលមានផែនការច្បាស់លាស់ ធ្វើឱ្យខេត្តកោះកុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់ ពោលគឺច្រើនជាងខេត្តដទៃៗទៀត»។

សម្តេច បន្ថែមថា៖ «មុននេះ របៀងសេដ្ឋកិច្ចមាត់សមុទ្ររបស់យើងមានត្រឹមតែខេត្តព្រះសីហនុប៉ុណ្ណោះ តែឥឡូវកម្ពុជាមានច្រករបៀងសេដ្ឋកិច្ចមាត់សមុទ្រគ្របដណ្តប់ផ្នែកនិរតីទាំងមូល លើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅវិញទៅមក ជាពិសេសរវាងប្រទេសថៃ កម្ពុជា និងវៀតណាមជាដើម»។

ក្នុងឱកាសនោះ សម្ដេចក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា ដូចជាផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ ១០ ជាដើម ដែលនឹងតភ្ជាប់ខេត្តព្រះសីហនុដែលជាខេត្តកំពង់ផែ ទៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង និងឆ្ពោះទៅព្រំដែលថៃនៅប៉ោយប៉ែត ដែលជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]