រដ្ឋគ្រោងសង់ស្ពានវែងជាងគេ និងផ្លូវសំខាន់១ខ្សែ ពីកំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានបញ្ជាក់ថា «ថ្មីៗនេះយើងខ្ញុំបានធ្វើលិខិតជូនសម្តេចតេជោដើម្បីស្នើសុំថវិកាពីមិត្តចិនរបស់យើង សម្រាប់កសាងផ្លូវ ៥០Cនេះ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ ក៏បានចារឯកភាពយកជម្រើសនេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា»។

គម្រោងផ្លូវ និងស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។

គួររម្លឹកដែរថា សម្រាប់គម្រោងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំថវិការពីរមិត្តចិន។ គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏មានលូចំនួន ១០០លូ និងស្ពាន៥។

គម្រោងនេះធ្លាប់ត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង  កាលពីឆ្នាំ២០១៩ កន្លងមក ដើម្បីធ្វើការសិក្សាធ្វើយ៉ាងណាមិនត្រូវឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ (អានបន្ថែម)

យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តី មានក្រុមហ៊ុនមួយឈ្មោះថា សាវ៉ាក់ ខុនស៊ុលថិន បានសិក្សាយ៉ាងលម្អិត។ ជាលទ្ធផល ដោយមានការសហការជាមួយអន្តរក្រសួង រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងនេះមិនមានផលប៉ះពាល់ដល់បរិស្ថានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គម្រោងនេះផ្តល់ផលប្រយោជន៍ដល់ប្រជាជននោក្នុងខេត្តយ៉ាងច្រើន ដោយមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងថវិកា​នូវក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ជាពិសេសធ្វើឱ្យតម្លៃស្រូវកើនឡើងផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]