រដ្ឋចេញនីតិវិធីទទួលស្គាល់ក្រុមហ៊ុន និងអ្នកជំនាញវាយតម្លៃអចលនវត្ថុក្នុងវិស័យបរធនបាលកិច្ច

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់លក្ខខណ្ឌ និងនីតិវិធីទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នក​​ជំនាញ​​​វាយតម្លៃអចលនវត្ថុ ក្នុងវិស័យបរធនបាលកិច្ច ក្រោយទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ)។ នេះបើតាមប្រកាស​លេខ ០៥២ អ.ស.ហ ប្រ.ក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការ​ទទួលស្គាល់​ក្រុមហ៊ុនវាយតម្លៃក្នុង​វិស័យ​បរធន​បាលកិច្ច​។

ក្រុមហ៊ុនវាយតម្លៃដែលមានបំណងស្នើសុំការទទួលស្គាល់ពី ន.ប.ធ ត្រូវដាក់ពាក្យស្នើសុំទៅតាមទម្រង់ និងឯកសារ​ភ្ជាប់ ដូចជា៖

  • ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ
  • បានបង្កើត និងមានធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងហោចណាស់ ២ឆ្នាំ គិតមកត្រឹមថ្ងៃដាក់​ពាក្យ​ស្នើសុំការទទួលស្គាល់
  • មានអ្នកជំនាញវាយតម្លៃយ៉ាងតិចចំនួន ១រូប។

ចំណែក អ្នកជំនាញវាយតម្លៃត្រូវដាក់ពាក្យស្នើសុំការទទួលស្គាល់មក ន.ប.ធ ទៅតាមទម្រង់ និងឯកសារភ្ជាប់ ដូច​ខាងក្រោម៖

  • មានវិញ្ញាបនបត្រវិជ្ជាជីវៈដែលចេញដោយ ន.ប.ធ
  • មានបទពិសោធន៍វាយតម្លៃក្នុងវិស័យអចលនទ្រព្យ យ៉ាងតិច ៣ឆ្នាំ
  • ផ្តល់លិខិតតែងតាំងពីក្រុមហ៊ុនវាយតម្លៃ
  • ចូលរួមវគ្គបណ្តុះបណ្តាល និងការប្រឡងដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាល​ដែល​ទទួលសិទ្ធិពី ន.ប.ធ ហើយលទ្ធផលប្រឡងមានសុពលភាព ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល ន.ប.ធ ប្រកាសលទ្ធផលប្រឡង។ បុគ្គលដាក់ពាក្យស្នើសុំត្រូវចូលរួមការអប់រំវិជ្ជាជីវៈបន្ត ដែលរៀបចំដោយ ន.ប.ធ ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិពី ន.ប.ធ មុនពេលលទ្ធផលប្រឡងអស់​​សុពលភាព។

មួយវិញទៀត ការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ មានសុពលភាពអនុលោមទៅតាម​សុពល​ភាព​នៃអាជ្ញាបណ្ណពី ន.ប.ធ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលស្គាល់ក្រុមហ៊ុនវាយតម្លៃ និងអ្នកជំនាញវាយតម្លៃ។

គួរបញ្ជាក់ថា បរធនបាលកិច្ច សំដៅដល់ ការគ្រប់គ្រង និងចាត់ចែងបរធនដែលផ្តល់ដោយបរធនបាលទាយក សម្រាប់​ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬ បទប្បញ្ញត្តិជាធរមាន។

សព្វថ្ងៃនេះ នៅកម្ពុជា បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះ​បញ្ជី​បរធន​បាល​កិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]