រដ្ឋចេញបទបញ្ជា ២ ចំណុច ឱ្យម្ចាស់បូរីអនុវត្តលើបញ្ហាអង់តែនទូរស័ព្ទ និងខ្សែកាប្លិ៍ក្នុងបូរី

និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឱ្យម្ចាស់បុរីទាំងអស់ជួយរឹងបន្ដឹង និងឃ្លាំមើលលើរាល់ការស្នើសុំសាងសង់បង្គោលអង់តែនទូរស័ព្ទ បណ្តាញខ្សែកាប្លិ៍អុបទិក និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានាក្នុងបុរី ដើម្បីបង្កាគ្រោះថា្នក់ដល់អ្នកស្នាក់នៅ។

យោងតាមលិខិតលេខចុះថ្ងៃទី៣០ ខែកញ្ញា ការស្នើសុំនេះធ្វើឡើង ក្រោយមានការសង្កេតឃើញថាពីការសាងសង់បង្គោលអង់តែនទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ អុបទិកដោយខុសច្បាប់ដោយគ្មានលិខិតពីអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ក្នុងបុរីនានា។

តាមរយៈសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើឲ្យម្ចាស់បុរីទាំងអស់ត្រូវយកចិត្តទុកអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖

-ពិនិត្យឯកសារឱ្យបានច្បាស់លាស់ មុននឹងផ្តល់ការអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងបរិវេណបុរីរបស់ខ្លួន ជាពិសេសគ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters)

-ណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ណាដែលមិនទាន់មានលិខិតអនុញ្ញាតពីឱ្យមកដាក់ ពាក្យស្នើសុំពីនិយ័តករទូរគមនាគមន៍កម្ពុជា

គួរបញ្ជាក់ថា គ្រឿងសម្ភារបរិក្ខារពង្រីកសេវា (Signal Boosters) អាចបង្កឲ្យមានការឆ្លងរំខានហ្វ្រេកង់ស៍វិទ្យុ បង្កគ្រោះថ្នាក់ និងហានិភ័យដល់អ្នកប្រើប្រាស់ ប្រសិនបើមិនមានការអនុញ្ញាត និងបញ្ជាក់ពីស្តង់ដារបច្ចេកទេសត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

- Video Advertisement -