រដ្ឋចេញប្រកាសកំណត់នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់កំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ នេះបើតាមប្រកាសលេខ ១៦៩ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ប្រកាសខាងលើនេះ បានឱ្យដឹងថា ថ្លៃឈ្នួលនៃទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ​

ក្នុងនោះដែរ ប្រកាសនេះ នឹងកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យរួមមាន៖

  • អគារ និងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា
  • យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម
  • ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ
  • លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ
  • ដីធ្លីដែលគ្មានសំណង។

ទន្ទឹមនឹងនេះ មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏ត្រូវបានកំណត់ផងដែរ​ ដោយផ្អែកលើមូលដ្ឋានចំនួន ០២ ដូចខាងក្រោម៖

១. ថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ​។

២. ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ​។

ដោយឡែក ពន្ធលើថ្លៃអចលនទ្រព្យ ក៏ត្រូវបានលើកលែងផងដែរចំពោះការជួលអចលនទ្រព្យរបស់រដ្ឋ របស់ស្ថានទូត អង្គការអន្តរជាតិ ការជួលរបស់អង្គការ ឬសមាគមដែលមិនរកប្រាក់ចំណេញ និងថ្លៃឈ្នួលពីការជួលអចលនទ្រព្យដែលតម្លៃសរុបប្រចាំខែក្រោម ៥០ម៉ឺនរៀល។

ក្រៅពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញប្រកាសកំណត់អត្រាពន្ធ-អាករ និងលើកទឹកចិត្តផ្នែកពន្ធដារលើវិស័យ ០៨ផ្សេងទៀតសំខាន់ៗ ដែលរួមមាន៖

  • អាករសម្រាប់បំភ្លឺសាធារណៈ ដែលត្រូវបានកំណត់តាមអត្រា ៥% ចំពោះផលិតជាប់អាកររួមមាន សុរា មេរ័យ និងថ្នាំជក់
  • អាករលើការស្នាក់នៅ ដែលកំណត់តាមអត្រា ២% នៃថ្លៃស្នាក់នៅ ដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទ និងទីកន្លែងផ្តល់សេវាស្នាក់នៅ មានដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូជាដើម
  • ពន្ធលើប្រតិបត្តិការប្រេងកាត ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអាត្រា ៣០% នៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ
  • ពន្ធលើប្រតិបត្តិការធនធានរ៉ែ ត្រូវជាប់ពន្ធលើប្រាក់ចំណូលតាមអាត្រា ៣០% នៃប្រាក់ចំណូលជាប់ពន្ធក្នុងឆ្នាំជាប់ពន្ធ
  • ពន្ធលើផ្ទាំងផ្សព្វផ្សាយ ដែលកំណត់អត្រាពន្ធតាមទំហំ ប្រភេទ និងលក្ខខណ្ឌរបស់ផ្ទាំងផ្សព្វផ្សាយទាំងនោះ
  • ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម ដែលត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វផងដែរ។
  • ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាការលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
  • ការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ លើគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដែលរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]