រដ្ឋជួលដីជិត ៥០០ហិកតា នៅកោះរ៉ុង ឱ្យឯកជនអភិវឌ្ឍ និងវិនិយោគ

រាជរដ្ឋាភិបាល បានសម្រេចកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិកោះរ៉ុងលើផ្ទៃដីទំហំ ៤៨៩ហិកតា ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីជួលឱ្យក្រុមហ៊ុន Emario Shonan Marine Corporation និងក្រុមហ៊ុន U. Property Management ធ្វើការអភិវឌ្ឍ​ និងវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ៦៩អនក្រ.បក ចុះថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៣។

ការជួលនេះ ធ្វើឡើងតាមរយៈអនុប្បយោគជាដីឯកជនរបស់រដ្ឋ ដែលចុះបញ្ជីជូនក្រសួងបរិស្ថាន សម្រាប់ជួលឱ្យក្រុមហ៊ុនទាំងពីរខាងលើ។

មួយវិញទៀត រាជរដ្ឋាភិបាល បានផ្តល់ជាកម្មសិទ្ធិជូនក្រុមហ៊ុនទាំងពីរខាងលើនូវផ្ទៃដីទំហំ ២៤២ហិកតា ៨១អា នៃតំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដើម្បីធ្វើការអភិវឌ្ឍ ជាថ្នូរនឹងការចំណាយដោះស្រាយផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្ម សេវាកម្ម នៅលើកោះរ៉ុងសន្លឹម ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ការរៀបចំបណ្តាញប្រព័ន្ធទឹក អគ្គិសនី ទីលានចាក់សំរាម សាលារៀន និងមណ្ឌលសុខភាព។

បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់តំបន់សហគមន៍នៃឧទ្យានជាតិសមុទ្រកោះរ៉ុងលើផ្ទៃដីទំហំ ៣២៨ហិកតា ៥៤អា ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលក្នុងនោះផ្ទៃដីទំហំ ៣២៦ហិក​តា ១៩អា ផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៨៤គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង និងផ្ទៃដីទំហំ ២ហិកតា ៣៥អា រក្សាទុកជាដីបម្រុងរបស់រដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]