រដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា​ «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»

ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចរង្វង់មូលត្រីកោណនាគ រហូតទៅដល់រង្វង់មូលព្រះឧមា-មហេសូ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាមហាវិថី ដែលសាងសង់រួចរាល់ហើយ ហើយ​មានប្រវែងជាង ៩ គីឡូម៉ែត្រ និងទទឹង ២៧,៧៥ ម៉ែត្រ និងមានអ័ក្សកណ្តាល ២ ម៉ែត្រ។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសផ្លូវមួយខ្សែ ដោយដាក់ឈ្មោះជា មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរ៕ (អានបន្ថែម)

ក្រៅពីនេះ នៅក្នុងខេត្តព្រះសីហនុ ក៏មានផ្លូវមួយចំនួនផ្សេងទៀតផងដែរ ដែលមានឈ្មោះបរទេស ដូចជា ផ្លូវមិត្តភាពកម្ពុជារុស្សី ផ្លូវចហ៍នខេណេឌី ជាដើម៕

រូបភាពដោយ RSC

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]