រដ្ឋនិងOCIC កំពុងធ្វើសាឡាងឆ្លងកោះនរា-កោះពេជ្រហើយក៏គ្រោងនឹងសង់ស្ពានថ្មីមួយទៀតនៅព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC កំពុងរៀបចំធ្វើសាឡាងឆ្លងពីកោះនរា ទៅកោះពេជ្រ ជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២។ លើសពីនេះ ភាគីទាំង២ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា៖ «សាលារាជធានីភ្នំពេញបានគ្រោងនឹងសាងសង់ស្ពានមួយទៀត នៅភាគខាងត្បូង ដើម្បី រំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២»។

ឯកឧត្តម បន្ថែមថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីកោះនរា ដាក់សាឡាងឆ្លងទៅកោះពេជ្រផងដែរ»។

បើយោងតាមប្រភពដដែលនេះ សាឡាងគឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាកំពុងសាងសង់។

គួរបញ្ជាក់ផងដែរ ស្ពានខ្សែកាបនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]