រដ្ឋនឹងកែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ខណៈហេដ្ឋារចនាសម្ព័ន្ធមានគ្រប់គ្រាន់ហើយ

រដ្ឋកំពុងរៀបចំកែប្រែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុន តាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣ នៅខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យរយៈពេលមធ្យមនិងរយៈពេលវែងនៅតំបន់រុនតាឯក សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ មានជីវភាពកាន់តែរឹងមាំ តាមរយៈបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង។

បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញបណ្តាអ្នកវិនិយោគមកបង្កើតរោងចក្រ ឧស្សាហកម្មនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯកផ្ទាល់តែម្តង។

សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់រុនតាឯក និងពាក់ស្នែង មានជីវភាពរស់នៅរឹងមាំ និងភាព សម្បូរសប្បាយរុងរឿង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ មន្ទីរ ពេទ្យ ផ្សារ ភ្លើងអគ្គិសនី អណ្តូងទឹក ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ការដឹកជញ្ជូនប្រជាពលរដ្ឋតាមរយៈមធ្យោបាយផ្សេងៗ ដើម្បីឱ្យសក្តិសមជាក្រុងមួយ ដែលមានការរីកចម្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]