រដ្ឋនឹងចេញនីតិវិធីថ្មី ដើម្បីផ្ទេរកម្មសិទ្ធអចនវត្ថុពីឳពុកម្តាយទៅកូន ត្រឹម ៥នាទីប៉ុណ្ណោះ

រដ្ឋ នឹងរៀបចំដាក់ចេញនូវនីតិវិធីថ្មី ក្នុងការកាត់ឈ្មោះផ្ទេរប្លង់កម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន ដោយប្រើរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ តាមប្រព័ន្ធឌីជីថល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម នឹងស្នើទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួលក្នុងការផ្ទេរកម្មសិទ្ធិដីធ្លីពីឳពុកម្តាយទៅកូន (កាត់ឈ្មោះ) តាមប្រព័ន្ធឌីជីថល ដោយត្រូវចំណាយពេលវេលាត្រឹមតែ ៥នាទីតែប៉ុណ្ណោះ។

ឯកឧត្តមបានបន្ថែមថា នីតិវិធីផ្ទេរឈ្មោះកម្មសិទ្ធិនេះ មិនតម្រូវឱ្យចំណាយថវិកាអ្វីទាំងអស់ ដែលមកទល់ពេលនេះ មានការឯកភាពជារួមពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីជំរុញការងារនេះឱ្យចេញជារូបរាងនាពេលឆាប់ៗនេះ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]