រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួយការវិនិយោគរបស់ក្រុមហ៊ុន Union Development Co Ltd និងអាចទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ​ចាប់ថ្ងៃទី០៩ ខែមិថុនា តទៅ។​

ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ នឹងធ្វើឡើងនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្ថិតនៅភូមិកៀនក្រលាញ់ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង រៀងរាល់ម៉ោងធ្វើការ។​

ក្រុមហ៊ុន Union Development Group (UDG) ជាក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិននៅពីក្រោយគម្រោងទេសចរណ៍ តារាសាគរ តម្លៃ ៣,៨ ពាន់លានដុល្លាររបស់ខេត្តកោះកុង ដែលមានឈ្មោះថា តារាសាគរ។

ក្នុងគម្រោងវិនិយោគនេះ ក៏មានកសាងអាកាសយានដ្ឋានតារាសាគរអន្តរជាតិផងដែរ។ (អានបន្ថែម)

- Video Advertisement -