រដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។

«ហេតុនេះ ដើម្បីធានានិរន្តរភាព ក្រសួងបានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម រួមមាន ក្រុមការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធចូលរួម និងក្រុមការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីជួយគ្នាពិនិត្យ» ឯកឧត្តមបានបន្ត។

ក្រុមការងារទាំង៤នេះ មានភារកិច្ច ចុះពិនិត្យការងារស្ថាបនាផ្លូវដោយផ្តោតសំខាន់លើចំណុចជាច្រើនដូចជា៖ កម្រាលផ្លូវ ប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ ចិញ្ចើមផ្លូវ ការងារក្រាលថ្មក្រានីត បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ជញ្ជាំងថ្មនៅតាមបណ្តោយឆ្នេរ លូចំហរ បេតុងអ៊ុតកៅស៊ូ គំនូសចរាចរណ៍ និងការងារដាំដើមឈើលម្អផ្លូវជាដើម។

ជាមួយគ្នានេះដែរ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ក៏បានស្នើឱ្យក្រុមការងារចុះពិនិត្យ វាយតម្លៃ ការខូចខាត និងចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការជួសជុល។

គួរបញ្ជាក់ផងដែរថា គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនេះមានប្រវែងសរុបប្រមាណ ៨២គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក ក្រោមថវិកាប្រមាណជិត ៣០០លានដុល្លារ។ (អានបន្ថែម)

គម្រោងនេះជាក់ស្ដែងបានបញ្ចប់រួចរាល់ទាំងស្រុង នឹងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានមួយរយៈធំមកហើយដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]