រដ្ឋបង្កើតក្រុមការងារអន្តរក្រសួងពិសេសមួយដើម្បីពិនិត្យនិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងពិសេសថ្មីមួយ ដើម្បីចុះសិក្សានិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី នៅតាមបណ្ដាខេត្តក្រុងនានា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមេសា។

ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន ដោយមានមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន រួមទាំងសមាជិកសំខាន់ៗ ចំនួន៧រូប ទៀត។

ក្រុមការងារនេះ មានភារកិច្ចសំខាន់ៗ ដូចជា ចុះសិក្សានិងស្រាវជ្រាវលើសំណើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានីខេត្តនានា រៀបចំរបាយការណ៍លទ្ធផលនិងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាពិនិត្យនិងវាយតម្លៃសំណើមុននឹងដាក់ឱ្យក្រសួងអនុម័តជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ

រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]