រដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ

រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។

កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។

លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរប្រវែង ២ពាន់ម៉ែត្រ នៅស្រុកទឹកឈូ ចម្ងាយប្រមាណ ៨គម ពីក្រុងកំពត។

លោកបន្តថា៖ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែយើងចង់ជំរុញគាត់ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗរបស់គាត់»។

ដោយឡែក ទាក់ទិននឹងទឹកប្រាក់វិនិយោគ លោកស៊ីណុល មិនទាន់បញ្ជាក់នៅឡើយទេ ដែលបច្ចុប្បន្នខាងមន្ទីរកំពុងធ្វើ Master Plan នៅឡើយ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]