រដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ

រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។

នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។​

គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។​

គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព​ផលិត​ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម)

បើតាមការបញ្ជាក់របស់​ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ទាំងបីជំហាន នេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៦៦០លានដុល្លារ ក្នុងនោះ ថវិកាជាឥណទានសម្បទានពីAFD ចំនួន ៤១០ លានដុល្លារ ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIV) ចំនួន ១០០ លានដុល្លារ ជំនួយឥតសំណង ពីសហគមន៍អឺរ៉ុប ចំនួន ២៦លានដុល្លារ និងថវិកាបដិភាគពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ ចំនួន ១២៤លានដុល្លារ។​

ជាងនេះទៅទៀត  រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងបីជំហានខាងលើ នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត កើនឡើងដល់ ១,២លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលជំហានទី៣ បញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២៧។ ​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]